ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ គ្មានការលុបចោលគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នៅទឹកដីខេត្តកណ្តាលឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ គ្មានការលុបចោលគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នៅទឹកដីខេត្តកណ្តាលឡើយ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ គ្មានការលុបចោលគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នៅទឹកដីខេត្តកណ្តាលឡើយ

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញមកបញ្ជាក់ប្រាប់ថា គ្មានការលុបចោលគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នៅលើកទឹកខេត្តកណ្តាល ដូចសារព័ត៌មានមួយចំនួនលើកឡើងឡើយ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់មន្ត្រីជាន់ខ្ពស់អាសកាសចរណ៍ស៊ីវិលរូបនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានក្នុងស្រុក និងបណ្តាញសង្គមមួយចំនួន ចុះផ្សាយថា គម្រោងព្រលានយន្តហោះថ្មី នៅក្នុងខេត្តកណ្តាល ត្រូវបានលុបចោលដោយសារហេតុផលមួយចំនួន។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា «ការជ្រើសរើសទីតាំងនេះ [ទីតាំងព្រលានយន្តហោះ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល] គឺមានការសិក្សាគ្រប់ជ្រុងជ្រោយ មិនមែនចេះតែចាប់ដាក់ៗ ដូចសង់ផ្ទះ ឬសង់លូនោះទេ»។

អ្នកនាំពាក្យរូបនេះ ក៏បានបង្ហាញការសោកស្តាយ ចំពោះព័ត៌មានដែលលើកឡើងថា ព្រលានយន្តហោះថ្មីនេះត្រូវបានលុបចោល មិនគួរកើតឡើងនូវព័ត៌មានបែបនេះទេ។

សូមជម្រាបថា គម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី គ្រោងនឹងត្រូវសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល ចាប់ពីក្រុងតាខ្មៅលាតសន្ធឹងដល់ស្រុកកណ្តាលស្ទឹង (ប៉ែកខាងកើតផ្លូវជាតិលេខ២)។

ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់លោក ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០% និងក្រុមហ៊ុនរបស់លោក ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០% ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោក ពុង ខៀវសែ និងក្រុមហ៊ុនចិន ដែលដៃជាដៃគូវិនិយោគនោះ បានចុះហត្ថលេខារួមគ្នា ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ៕

អត្ថបទទាក់ទង