ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប៖ ក្រោយបិទបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ មានពលរដ្ឋជាង១៩ម៉ឺននាក់ ​បានមកចុះឈ្មោះថ្មី ខណៈជាង៥ម៉ឺននាក់ ត្រូវ​លុបចេញពីបញ្ជី និងកែសម្រូលជាង១,៥០០​នាក់

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 55
គ.ជ.ប៖ ក្រោយបិទបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ មានពលរដ្ឋជាង១៩ម៉ឺននាក់ ​បានមកចុះឈ្មោះថ្មី ខណៈជាង៥ម៉ឺននាក់ ត្រូវ​លុបចេញពីបញ្ជី និងកែសម្រូលជាង១,៥០០​នាក់ គ.ជ.ប៖ ក្រោយបិទបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ មានពលរដ្ឋជាង១៩ម៉ឺននាក់ ​បានមកចុះឈ្មោះថ្មី ខណៈជាង៥ម៉ឺននាក់ ត្រូវ​លុបចេញពីបញ្ជី និងកែសម្រូលជាង១,៥០០​នាក់

គ.ជ.ប៖ ក្រោយបិទបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានពលរដ្ឋជាង១៩ម៉ឺននាក់ បានមកចុះឈ្មោះថ្មី ខណៈជាង៥ម៉ឺននាក់ ត្រូវលុបចេញពីបញ្ជី និងកែសម្រូលជាង១,៥០០នាក់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន សរុបលទ្ធផលបណ្ដោះអាសន្ន១៨ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨។
គ.ជ.ប បានបញ្ជាក់ថា ក្នុងរយៈពេល១៨ថ្ងៃនេះ អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ១៩៥,០៨៧នាក់, អ្នកដែលបានលុបចេញពីបញ្ជីមានចំនួន ៥៤,១៦៥នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន ១,៥៥៣នាក់។
ជាមួយគ្នានេះ គ.ជ.ប ក៏បានឲ្យដឹងផងដែរថា សម្រាប់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ អាចពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅលើគេហទំព័រ www.voterlist.org.kh និងតាមរយៈកម្មវិធីទូរស័ព្ទដៃ Voterlist KH (App)៕

អត្ថបទទាក់ទង