ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា និងកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 55
កម្ពុជា និងកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ កម្ពុជា និងកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Choi Eubg-chon អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (CHA) បានជួបពិភាក្សាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌រវាងភាគីទាំងពីរ។

លោក Choi Eung-chon អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ បានរំលឹកពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបេតិកភណ្ឌវប្បធម៌ កូរ៉េ ដែលចាប់ផ្តើមពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន។ លោក ឆ្វេ អឹងឆន ក៏បានបង្ហាញពីសមិទ្ធផលដែលសមមរេចបាននាពេលកន្លងមក និងបង្ហាញពីគោលបំណងជួយជួសជុលខឿននៃរួតបាកាណប្រាសាទអង្គរវត្តនាពេលអនាគត។

លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានមតិស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ប្រតិភូនៃស្ថាប័នបេតិកភណ្ឌវប្បធម៌កូរ៉េ។ លោកបានរំលឹកពីគម្រោង នានាដែលស្ថាប័នកូរ៉េ បាននឹងកំពុងជួយលើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ និងបានសម្តែងការអរគុណដល់ភាគីកូរ៉េ ដែលបានជួយបណ្ដុះបណ្ដាលមន្រ្តី អាជ្ញាធរជាតិអប្សរាដែលជាផ្នែកសំខាន់ក្នុងការពង្រឹងធនធានម នុស្សសម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌ។

បន្ថែមពីនេះ លោក ហង់ ពៅ ក៏បានស្នើទៅភាគីកូរ៉េ ពិចារណាចែករំលែកបទពិសោធន៍ផ្សេងៗអំពីកិច្ចការសារមន្ទីរ ដូចជាការគ្រប់គ្រង ថែរក្សាសមុច្ច័យនានាក្នុងសារមន្ទីរឱ្យបានគង់វង្ស និងស្ថិតស្ថេរផងដែរ៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហ៊ុ រិទ្ធី

អត្ថបទទាក់ទង