ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋដល់អតីតបុគ្គលិក VOD ដែលមានបំណងចូលបំរើកិច្ចការរដ្ឋ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋដល់អតីតបុគ្គលិក VOD ដែលមានបំណងចូលបំរើកិច្ចការរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋដល់អតីតបុគ្គលិក VOD ដែលមានបំណងចូលបំរើកិច្ចការរដ្ឋ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣នេះ ដែលជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់  លោកនាយករដ្ឋមន្ត្រី បានបង្ហោះសារដោយមានខ្លឹមសារដូចនេះថា ៖

ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញនិងដោយគិតទៅ
ដល់ជីវភាពបុគ្គលឹកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។

សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។

សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។

ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសិលធម៍វិជ្ជាជីវសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕

អត្ថបទទាក់ទង