ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បន្តសម្រេចបាននូវសមិទ្ធផលធំៗចំនួន៦

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានទូទៅ 4
រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បន្តសម្រេចបាននូវសមិទ្ធផលធំៗចំនួន៦ រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បន្តសម្រេចបាននូវសមិទ្ធផលធំៗចំនួន៦

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល២៤ឆ្នាំដែលនយោបាយឈ្នះឈ្នះ បានបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្រ្តជូនប្រជាជាតិទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព សមិទ្ធផលថ្មីៗ ជាច្រើនរបស់រាជរដ្ឋាភិបាលបានសម្រេច រួមមាន៖ ១-ធានាស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម នាំមកនូវការអភិវឌ្ឍ ពិសេសក្នុងដំណាក់កាលជំងឺកូវីដ-១៩ ២-ជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ៣-ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ៤-ជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ៥-សម្រេចបាននូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ៦-ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់គម្រោងធំៗសំខាន់ៗជាច្រើននៅទូទាំងប្រទេស៕

 

អត្ថបទទាក់ទង