ខ្មែរប៉ុស្ដិ៍ Close

សាលាឆាន់បុរាណនៅវត្តរាជបូណ៌បញ្ចប់ការជួសជុលជាស្ថាពរ

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 176
សាលាឆាន់បុរាណនៅវត្តរាជបូណ៌បញ្ចប់ការជួសជុលជាស្ថាពរ សាលាឆាន់បុរាណនៅវត្តរាជបូណ៌បញ្ចប់ការជួសជុលជាស្ថាពរ

គម្រោងជួសជុល និងអភិរក្សសាលាឆាន់បុរាណ នៅវត្តរាជបូណ៌ ដែលទទួល បាន ថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រោមកិច្ចខិតខំប្រឹងប្រែង និង យកចិត្តទុកដាក់ពីសំណាក់ មន្ត្រីជំនាញនៃ អាជ្ញាធរជាតិអប្សរា គឺបាន ជួសជុល សាលាឆាន់បុរាណ ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ ធ្លាក់បាក់ឱ្យ ល្អ ឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង ដើម្បីរក្សាបាននូវគុណតម្លៃផ្នែកប្រវត្តិសាស្រ្ត។ គោលបំណងនៃការជួសជុល និងអភិរក្សសាលាឆាន់នេះ គឺដើម្បីថែរក្សាមត៌កវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនាដ៏រស់រវើកឱ្យនៅឋិតថេរបន្តទៅមុខទៀត នឹងដើម្បីបម្រើប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ការសិក្សារៀនសូត្រផង និងដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាទឹកដីបុរាណដ្ឋានមួយនេះផង។

សូមបញ្ជាក់ថា ដំណាក់កាលទី១ គឺជួសជុលផ្នែកដំបូល មានដូចជា គ្រឿងបង្គំដំបូល ហោជាង ក្បឿងស្រការលិញ ក្បាច់រងស្បូវ ព្រំដំបូល បៃរកា នាគចែង នាគដងក្ដារ ព្រំខ្នងដំបូល និងជហ្វាជាដើម។ ដំណាក់កាលទី២ ផ្តោតលើការជួសជុលផ្នែកតួអគារ រួមមាន ជួសជុលជញ្ជាំង កាំជណ្តើរ ក្បាច់តាមខឿនជើងជញ្ជាំង និងសម្អាតការ៉ូបាត សសរ ពិដាន៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍

អត្ថបទទាក់ទង