ខ្មែរប៉ុស្ដិ៍ Close

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រវត្តិសាស្រ្ត និងមនុស្សសាស្រ្ត ជូនលោកសាស្រ្តាចារ្យបណ្ឌិត យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 25
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រវត្តិសាស្រ្ត និងមនុស្សសាស្រ្ត ជូនលោកសាស្រ្តាចារ្យបណ្ឌិត យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រវត្តិសាស្រ្ត និងមនុស្សសាស្រ្ត ជូនលោកសាស្រ្តាចារ្យបណ្ឌិត យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា

រាជធានីភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រវត្តិសាស្រ្ត និងមនុស្សសាស្រ្ត ជូនលោកសាស្រ្តាចារ្យបណ្ឌិត យ៉ូស៊ីអាគី អ៊ីហ្សាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

លោកសាស្រ្តាចារ្យបណ្ឌិត យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា គឺជាជនបរទេសទី២ ដែលទទួលបានបណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយឆ្លងកាត់ការវិនិច្ឆ័យ និងវាយតម្លៃយ៉ាងហ្មត់ចត់ពីក្រុមប្រឹក្សាអប់រំរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈការសិក្សាស្រាវជ្រាវ និងត្រួតពិនិត្យលើស្នាដៃ សមិទ្ធផលសំខាន់ៗ និងការរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អភិរក្ស ថែរក្សា និងជួសជុលប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទនានារហូតមកដល់បច្ចុប្បន្ន។

ដោយក្តីស្រឡាញ់ចំពោះប្រជាជនខ្មែរ និងប្រាសាទបុរាណខ្មែរ គាត់បានចំណាយពេលជាងពាក់កណ្តាលសតវត្សដើម្បីថែរក្សា និងសង្រ្គោះប្រាសាទបុរាណ និងជនភៀសខ្លួនខ្មែរ ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោក ជាពិសេសគឺការផ្សព្វផ្សាយអំពីប្រាសាទបុរាណខ្មែរ។ នេះជាមោទនភាពរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនដល់បុគ្គលឆ្នើមដូចជាលោកសាស្រ្តាចារ្យបណ្ឌិត៕