ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ បើមិនហ៊ានរំលឹកពីអតីតកាល ស្មើនឹងមិនស្គាល់ឪពុកម្តាយខ្លួនឯង

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 332
សម្តេចតេជោ ហ៊ុន សែន៖ បើមិនហ៊ានរំលឹកពីអតីតកាល ស្មើនឹងមិនស្គាល់ឪពុកម្តាយខ្លួនឯងសម្តេចតេជោ ហ៊ុន សែន៖ បើមិនហ៊ានរំលឹកពីអតីតកាល ស្មើនឹងមិនស្គាល់ឪពុកម្តាយខ្លួនឯង

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន

បានថ្លែងថា អ្នកខ្លះមិនហ៊ានរំលឹកពីអតីតកាលនោះទេ បើសិនមិនហ៊ានរំលឹកពីអតីតកាល ស្មើនឹងមិនស្គាល់ឪពុកម្តាយខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកខ្លះមិនហ៊ានរំលឹកពីអតីតកាលទេ។ ពីមុនពុំមានអ្វីទាល់តែសោះ នៅពេលបច្ចុប្បន្នមានម៉ូតូ មានឡានទំនើបជិះ បែរជាមកស្រែកជេររាជរដ្ឋាភិបាលទៅវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រជាជនខ្មែរយើងលំបាកវេទនាណាស់នៅសម័យខ្មែរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃ ហើយបច្ចុប្បន្ននេះ យើងមានអ្វីៗគ្រប់បែបយ៉ាង បែរជាមកជេររាជរដ្ឋាភិបាលទៅវិញ៕

អត្ថបទទាក់ទង