ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងប្រវែង២៥ម៉ែត្របន្ថែមទៀត

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 65
អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងប្រវែង២៥ម៉ែត្របន្ថែមទៀត អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងប្រវែង២៥ម៉ែត្របន្ថែមទៀត

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងចាប់ផ្តើមគម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងស្ពានហាល ប្រវែងសរុប២៥ម៉ែត្របន្ថែមទៀត ខណៈដែលស្ថានភាពទីតាំងមានសភាពទ្រុឌទ្រោម និងស្រុតខ្លាំង។

អ្នកស្រី ស៊ឹម ដានី មន្រ្តីបច្ចេកទេសផ្នែកអភិរក្ស និងជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងស្ពានហាល លើកឡើងថា នេះជាគម្រោងដំណាក់កាលទី៣ ដែលបានចាប់ផ្តើមពីខែ សីហាមក។ ការងារទាំងនេះគឺផ្តោតលើការពង្រឹងគ្រឹះ និងចំណុចដែលមានហានិភ័យខ្លាំងនូវច្រាំងកសិន្ធុដោយសារស្ថានភាពមានការស្រុតខ្លាំង។

ចំពោះដំណើរការជួសជុល អ្នកស្រី ស៊ឹម ដានី ពន្យល់ថា ក្រុមការងារកំពុងរើថ្មរំកិលទៅទីតាំងផ្សេង ដើម្បីងាយស្រួលជួសជុល និងរៀបចំបុកបង្ហាប់ដីឱ្យមានសភាពរឹងមាំនៅផ្នែកគ្រឹះ មុននឹងរៀបចំដំឡើងថ្មឡើងវិញ។ អ្នកជំនាញពន្យល់ថា ស្ថានភាពច្រាំងកសិន្ធុនេះមានសភាពស្រុតខ្លាំង ដោយសារបេតុងដែលប្រើនៅជំនាន់បារាំងនាអំឡុងឆ្នាំ ១៩៦២ អស់គុណភាព ដូច្នេះតម្រូវឱ្យរើចេញ និងជំនួសដោយបាយអរដែលជាបច្ចេកទេសបុរាណវិញ៕

អត្ថបទ និងរូបភាព៖ យី សុថា

អត្ថបទទាក់ទង