កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២២នាក់ និងជាសះស្បើយ ១៦នាក់
នៅក្នុងសេចក្តីជូនព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២២នាក់ និងអ្នកជាសះស្បើយចំនួន១៦នាក់សម្រាប់ថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ។