ខ្មែរប៉ុស្ដិ៍ Close

គណបក្សឯកភាពជាតិខ្មែរ ប្រកាសគាំទ្រទាំងស្រុង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 176
គណបក្សឯកភាពជាតិខ្មែរ ប្រកាសគាំទ្រទាំងស្រុង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ គណបក្សឯកភាពជាតិខ្មែរ ប្រកាសគាំទ្រទាំងស្រុង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០

តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយនៅថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ២០២២នេះ  គណបក្សឯកភាពជាតិខ្មែរ បានលើកឡើងថា ខ្លួនយល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះគឺ ដើម្បីជាការបំពេញបន្ថែមនូវចំណុចខ្វះចន្លោះនៃច្បាប់រដ្ឋធម្មនុញ្ញ និង ដើម្បីបញ្ចប់នូវវិបត្តិនយោបាយ ក្រោយពេលបោះឆ្នោតនៅអាណត្តិក្រោយៗ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៕