ខ្មែរប៉ុស្ដិ៍ Close

Iniesta ផ្ទេរ​ទៅក្លឹប​ថ្មី ទទួល​បាន​ថ្លៃ​ពលកម្ម​កប់​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨ កីឡា - សុខភាព 25
Iniesta ផ្ទេរ​ទៅក្លឹប​ថ្មី ទទួល​បាន​ថ្លៃ​ពលកម្ម​កប់​ Iniesta ផ្ទេរ​ទៅក្លឹប​ថ្មី ទទួល​បាន​ថ្លៃ​ពលកម្ម​កប់​

វីរបុរស​របស់​ក្លឹប Barcelona កីឡាករ  Andres Iniesta បាន​និយាយ​ថា គេ​បាន​ច្រាន​ចោល​សំណើ​ពី​ក្លឹប​ជា​ច្រើន ដោយ​សម្រេច​ចូលរួម​ជាមួយ Vissel Kobe ព្រោះ​ ក្លឹប​នេះ​ជឿជាក់​នឹង​មាន​ទំនុក​ចិត្ត​លើ​គេ។

កីឡាករ​វ័យ​៣៤​ឆ្នាំ​បាន​ផ្លាស់​មក​ក្លឹប​ក្នុង​លីគ​កំពូល​របស់​ជប៉ុន​មួយ​នេះ​ជា​ផ្លូវការ​កាល​ពី​ម្សិលមិញ ក្រោយ​ចំណាយ​ពេល​២២​ឆ្នាំ​ជាមួយ Barca។ បើ​ការ​ឲ្យ​ដឹង​ពី ESPN ជម្រើស​ជាតិ​អេស្ប៉ាញ​ដែល​មាន​ឈ្មោះ​ទៅ​រុស្សី​រូប​នេះ​ បាន​ចុះ​កុងត្រា​ជាមួយ Vissel Kobe ៣ឆ្នាំ​ រួម​ទាំង​ទទួល​បាន​ថ្លៃ​នឿយហត់​៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ក្រោយ​ចុះ​កិច្ចសន្យា Iniesta បាន​និយាយ​ថា៖ “ខ្ញុំ​ទទួល​បាន​សំណើ​ជា​ច្រើន ក្លឹបជា​ច្រើន​ចាប់​អារម្មណ៍​លើ​ខ្ញុំ។ ខ្ញុំ​ជម្រើស​រើស Vissel Kobe ព្រោះ​វា​ជា​គម្រោង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ នៅ​ទី​នេះ​គេ​ជឿជាក់​និង​មាន​ទំនុក​ចិត្ត​លើ​ខ្ញុំ​​ជា​បុគ្គល​ម្នាក់ ក៏​ដូច​ជា​កីឡាករ​ម្នាក់។ នេះ​ជា​ហេតុផល​ដ៏​ធំ។

 

សម្រាប់​លោក Hiroshi Mikitani ​ដែល​ជា​ប្រធាន​ក្លឹប Vissel Kobe និង​នាយក​ប្រតិបត្តិក្រុមហ៊ុន  Rakuten ជា​ម្ចាស់​ឧបត្ថម្ភ​លើ​អាវ Barca គិត​ថា Iniesta នឹង​អាច​ជួយ​យុវជន​ជំនាន់​ក្រោយ​នៅ​ជប៉ុន​បាន៕ ​

 

 

អត្ថបទទាក់ទង