បាខែមបន្ទាយមានជ័យ ចុងសប្ដាហ៍នេះ មានវាគ្មិនប្រជុំសុទ្ធតែជើងខ្លាំង
បាខែមបន្ទាយមានជ័យ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលនឹងប្រារព្ធឡើងស្ទើរជារៀងរាល់ឆ្នាំ នៅក្នុងបរិវេណសាកលវិទ្យាល័យមានជ័យ មានវាគ្មិនល្បីៗ អ្នកជំនាញជាច្រើនរូប នឹងប្រធានបទជាច្រើនប្រភេទខុសៗគ្នា ថែមទាំងអាចទទួលបានអាវយឺតបារខែមដ៏ស្អាតមួយផងដែរ។
(កម្មវិធីបាខែមឆ្នាំមុនៗ)
#ទីកន្លែង និង កាលបរិច្ឆេទ
- កាលបរិច្ឆេទ៖ នៅថ្ងៃទី ២៥ និង ២៦ ខែមីនា ឆ្នាំ២០១៨
- ពេលវេលា ៖ (ថ្ងៃទី ២៥)ចាប់ពីម៉ោង ១ ល្ងាចដល់ម៉ោង៥ល្ងាច និង(ថ្ងៃទី ២៦)ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៥ ល្ងាច
- ទីកន្លែងកម្មវិធី៖ សាកលវិទ្យាល័យសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ
- អ៊ីម៉ែល៖ info@barcampcambodia.org
- ចុះឈ្មោះចូលរួម៖ www.eventbrite.com
- ព័ត៌មានលម្អិតលេខទូរស័ព្ទ៖ ០១០ ៣០ ៧៥ ៧៥ ចូលរួមដោយសេរី ឥតគិតថ្លៃ
#របៀបស្វែងរកប្រធានបទ
ប្រធានបទនីមួយៗនឹងត្រូវធ្វើឡើងក្នុង ៦ បន្ទប់ផ្សេងគ្នា ប្រធានបទនីមួយៗមានរយៈពេល ១ ម៉ោង។ អ្នកចូលរួមត្រូវពិនិត្យមើល និងស្វែងរកប្រធានបទដែលខ្លួនពេញចិត្តដើម្បីចូលរួមស្ដាប់តាមបន្ទប់ តាមម៉ោង និងប្រធានបទនីមួយៗ។
ដើម្បីស្វែងរកព័ត៌មានប្រធានបទ អ្នកចូលរួមអាចមើលនៅលើផ្ទាំង តារាងប្រធានបទ ដែលអ្នករៀបចំកម្មវិធីបានបិទ ក្នុងបរិវេណកម្មវិធី។
#ដើម្បីទទួលបានអាវយឺតឥតគិតថ្លៃ
- សូមចុះឈ្មោះ សូមបំពេញព័ត៌មានរបស់លោកអ្នករួចហើយ សូមពិនិត្យអ៉ីម៉ែលរបស់អ្នកដើម្បីទទួលបានសំបុត្រ
- សូមស្វែងរកសំបុត្រក្នុង Email របស់អ្នក ឬ App ហើយ Save ទុកក្នុងទូរស័ព ឬ Print ចេញ យកមកថ្ងៃកម្មវិធី
- សូមនាំយកសំបុត្រនោះមក ចុះឈ្មោះនិងមកមុនដើម្បីទទួលបានអាវយឺត(មានកំណត់)។
(អ្នកចូលរួមកម្មវិធីបាខែមឆ្នាំមុនៗ)
#តើអ្នកនឹងទទួលបានអ្វី?
- ទទួលបានចំណេះដឹង គំនិតថ្មីៗ និងបានជួបជាមួយអ្នកនិយមបច្ចេកវិទ្យា អ្នកទីផ្សារ អ្នកធ្វើអាជីវកម្ម អ្នកប្រើប្រាស់អ៊ីនធឺណិតធ្វើអាជីវកម្ម ។
- ទទួលបានអាវយឺត(មានកំណត់) និងវត្ថុអនុស្សាវរីយជាច្រើនទៀតពីអ្នកឧបត្ថម្ភកម្មវិធីផ្សេងៗ
- ភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិន និងអ្នកចូលរួមដទៃ សម្រាប់អាជីវកម្ម និងបណ្ដាញរបស់អ្នកទៅថ្ងៃមុខ
- អ្នកអាចសិក្សារៀនសូត្រយកបទពិសោធន៍ជីវិតពីវាគ្មិននីមួយៗដែលអញ្ជើញមកពីរាជធានីភ្នំពេញ
- អ្នកមានឱកាសជួបជាមួយក្រុមអ្នកមានបទពិសោធន៍ធ្វើជំនួញ និងអ្នកបច្ចេកវិទ្យា
- បានរៀនសូត្រពីអ្នកស្ម័គ្រចិត្ត និងអ្នករៀបចំព្រឹត្តិការណ៍បារខែម ក្នុងការរៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាថ្មី៕
ចូលមើលវីដេអូការណែនាំខាងក្រោម៖