ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ ជំរុញឱ្យបង្កើនល្បឿនរៀបចំតម្លើងប្រាក់សោធននិវត្តន៍ជូនបងប្អូនអតីតយុទ្ធជន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 47
សម្តេចតេជោ ហ៊ុន សែន ៖ ជំរុញឱ្យបង្កើនល្បឿនរៀបចំតម្លើងប្រាក់សោធននិវត្តន៍ជូនបងប្អូនអតីតយុទ្ធជន សម្តេចតេជោ ហ៊ុន សែន ៖ ជំរុញឱ្យបង្កើនល្បឿនរៀបចំតម្លើងប្រាក់សោធននិវត្តន៍ជូនបងប្អូនអតីតយុទ្ធជន

សម្តេចតេជោ ហ៊ុន សែន ថ្លែងជំរុញដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវគិតគូរយកចិត្តទុកដាក់តម្លើងប្រាក់បៀរជូនបងប្អូនអតីតយុទ្ធជនទូរទាំងប្រទេស ហើយត្រូវពន្លឿនលើរឿងនេះឱ្យបានឆាប់រហ័ស។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា បងប្អូនអតីតយុទ្ធជន ដែលខិតខំបំពេញការងារ នឹងទទួលបានការតម្លើងប្រាក់ខែ ចំពោះអតីតយុទ្ធជនដែលចូលនិវត្តន៍ក៏នឹងទទួលបានការតម្លើងប្រាក់សោធននិវត្តន៍ផងដែរ ហើយនឹងត្រូវបើកយ៉ាងទៀងទាត់ផង ដើម្បីយកថវិការនោះទៅផ្តត់ផ្គងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងប្រើប្រាស់បានតាមតម្រូវការរបស់បងប្អូនបានទាន់ពេលវេលា៕

អត្ថបទទាក់ទង