ខ្មែរប៉ុស្ដិ៍ Close

អាយស៊ីស៊ីអង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើក៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨ នៅថ្ងៃនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 111
អាយស៊ីស៊ីអង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើក៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨ នៅថ្ងៃនេះ អាយស៊ីស៊ីអង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើក៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨ នៅថ្ងៃនេះ

គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨របស់ខ្លួននៅថ្ងៃទី២៤ ដល់ ២៥ ខែមីនា ឆ្នាំ២០២២ នាសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប។

កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធានគណ:កម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ឯកឧត្ដម ឯកអគ្គរដ្ឋរាជទូត ឯកអគ្គរដ្ឋទូត ជប៉ុននិងបារាំងប្រចាំកម្ពុជា៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន

អត្ថបទទាក់ទង