ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់ពីភាព​អស្ចារ្យ​នៃ​ប្រាសាទបាគង

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨ ឯកសារ 59
ស្វែងយល់ពីភាព​អស្ចារ្យ​នៃ​ប្រាសាទបាគង ស្វែងយល់ពីភាព​អស្ចារ្យ​នៃ​ប្រាសាទបាគង

ប្រាសាទបាគង សាងឡើងក្នុងរាជ្យព្រះបាទ ឥន្ទ្រវរ្ម័នទី១ ក្នុងឆ្នាំ៨៨១ សម្រាប់ឧទ្ទឹសថ្វាយព្រះសិវៈ ។ ប្រាសាទនេះមានឈ្មោះដើមថា ឥន្រ្ទស្វារៈ ( ការភ្ជាប់ព្រះនាមទ្រង់ នឹងព្រះសិវៈ ) ដែលស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរាល័យ ( រលួស ) គឺប្រាសាទនៃទីក្រុងរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ។ បាគង ជាឈ្មោះដែលគេហៅនាពេលបច្ចុប្បន្ននេះ ដែលមានន័យថា «បា» (សំ ) = ព្រះសិវៈ អ្នកគ្រប់គ្រងលោក ព្រះវិស្ណុអ្នកថែរក្សាលោក និងព្រះព្រហ្មអ្នកបង្កើតលោក ។ ពាក្យថា « គង» ក្លាយមកពីពាក្យថាគង់ គឺគង់នៅ ដែលមានន័យស្មើនឹងទេវស្ថានសម្រាប់ព្រះទាំងបីគង់នៅ ។ ប្រាសាទនេះជានិម្មិតរូបនៃភ្នំមេរុ ដែលស្រដៀងគ្នានឹងប្រាសាទបួរួបូឌួ នៅប្រទេសឥណ្ឌូនេសុី ( ប្រទេសជ្វា អតីតកាល ) ។ បាគង មានខឿន៥ថ្នាក់ ដែលតំណាងអោយឋាន៥ គឺឋាននាគ ឋានគ្រុឌ ឋានរក្សាសៈ ( ឋានមនុស្ស ) ឋានយក្ស និងឋានមហារាជ ( ឋានអាទិទេព ) រាប់ពីក្រោមឡើងលើ ។ បាគង មានចម្លាក់ទេពបីអង្គ ដែលសព្វថ្ងៃតម្កល់នៅសារៈមន្ទីរជាតិអង្គរ ។ ប្រាសាទនេះមានតួប៉ម១២ តំណាងអោយខែទាំង១២ គឺតំណាងអោយព្រះកាល គឺពេលវេលា ។ ? តួប៉មកណ្តាលសង់ក្នុងរាជ្យព្រះបាទសូរ្យ វរ្ម័នទី២ ស្ថិតក្នុងរចនាបថអង្គរវត្ត ដោយប្រាង្គចាស់ក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១ នោះសង់ពីឥដ្ឋសម្រាប់តម្កលសិវៈលិង្គ ( កម្រតេងជគតរាជស្រីឥន្ទ្រស្វារៈ ) សម្រាប់តម្លើងឋានៈទ្រង់ជាស្តេចនៃចក្រវាឡ ដែលជាអំណាចអមតទាំង៩ និងអាណាចក្រ៣ ។ វាមានប្រាង្គសង់ពីឥដ្ឋ៨ ទៀតតំណាងអោយទិសទាំង៨ និងជាទីគង់របស់លោកបាលទាំង៨ និងជាលោកធាតុទាំង៨ គឺទឹក ដី ភ្លើង ខ្យល់ មេឃ ព្រះអាទិត្យ ព្រះច័ន្ទ និងអាត្ម័ន។ ប្រាសាទនេះមានគូទឹកព័ទ្ធជុំវិញ ដែលតំណាងអោយមហាសមុទ្រធំៗទាំង៧ ។

?ប្រាសាទបាគង ត្រូវបានជ្រើសយកសម្រាប់ការរចនាវិមានឯករាជ្យ ក្រុងភ្នំពេញ ដោយស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ តាមព្រះរាជតម្រិះព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ។

ប្រាសាទបួរួបូឌួ នៅប្រទេសឥណ្ឌូនេសុី


———
Meng Hor Architec

អត្ថបទទាក់ទង