ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរដឹកទឹកទៅដាក់នៅកស្សិណ្ធុប្រាសាទបាគង ដើម្បីសង្គ្រោះត្រីប្រាដែលនៅសល់ បន្ទាប់ពីត្រីប្រាជាច្រើនក្បាលងាប់ ដោយសារខ្វះទឹក

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 28
អាជ្ញាធរដឹកទឹកទៅដាក់នៅកស្សិណ្ធុប្រាសាទបាគង ដើម្បីសង្គ្រោះត្រីប្រាដែលនៅសល់ បន្ទាប់ពីត្រីប្រាជាច្រើនក្បាលងាប់ ដោយសារខ្វះទឹក អាជ្ញាធរដឹកទឹកទៅដាក់នៅកស្សិណ្ធុប្រាសាទបាគង ដើម្បីសង្គ្រោះត្រីប្រាដែលនៅសល់ បន្ទាប់ពីត្រីប្រាជាច្រើនក្បាលងាប់ ដោយសារខ្វះទឹក

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរស្រុកប្រាសាទបាគង បានសហការជាមួយអាជ្ញាធរអប្សរា ដឹកទឹកទៅបញ្ចូលនៅកស្សិណ្ធុប្រាសាទបាគង ដើម្បីសង្គ្រោះត្រីប្រាមួយចំនួន ដែលនៅសល់ បន្ទាប់ពីត្រីប្រាជាច្រើនក្បាលបានងាប់ ដោយសារបញ្ហាខ្វះទឹក។ នេះបើតាមលោក ឡេង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលនេះ។

លោក ឡេង កុសល បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា តែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារកស្សិណ្ធុប្រាសាទបាគងនេះ ជាកស្សិណ្ធុមួយដែលរង់ចាំទឹកភ្លៀងប៉ុណ្ណោះ ដូចជាស្រះសង់ដែរ មិនមានប្រភពទឹកនៅជិតដែលអាចបង្ហូរចូលភ្លាមៗបាននោះទេ។ លោកបន្តថា បច្ចុប្បន្ននេះនៅកស្សិណ្ធុប្រាសាទបាគង មិនទាន់រីងស្ងួតនោះទេ គ្រាន់តែទឹករីងរាក់រួមតូចថ្ងៃក្តៅខ្លាំង ដែលធ្វើឲ្យត្រីមួយចំនួនងាប់។

គួរបញ្ជាក់ថា ត្រីប្រាជាច្រើនក្បាលនៅក្នុងកស្សិណ្ធុប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប ជាច្រើនក្បាលបានងាប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងាប់ដោយសារទឹករីងពីកស្សិណ្ធុនេះ។ នេះបើតាមការផ្សាយពី Facebook របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ប្រជាពលរដ្ឋ និងព្រះសង្ឃដែលរស់នៅជិតប្រាសាទបាគង បានឲ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ថា ត្រីទាំងនោះ បានងាប់តាំងពីរសៀលថ្ងៃទី០៨ ខែមិថុនាមកម្ល៉េះ។ ពួកគាត់ថា ពួកគាត់រស់នៅទីនេះខ្លះមានអាយុ ៥០ទៅ៦០ឆ្នាំកន្លងទៅ ហើយមិនដែលឃើញកស្សិណ្ធុប្រាសាទនេះរីងទឹក និងឃើញមានត្រីធំៗបែបនេះនោះទេ ដែលនេះជាលើកដំបូងហើយ ដែលឃើញកស្សិណ្ធុប្រាសាទបាគងរីង និងបានប្រទះឃើញត្រីធំៗជាច្រើនបែបនេះ។

ត្រីដែលបានងាប់ និងកំពុងរស់នៅក្នុងកស្សិណ្ធុនេះ ជាប្រភេទត្រីប្រា ហើយត្រីប្រានេះត្រូវពួកគាត់យល់ថា ប្រហែលជាត្រីដែលអាជ្ញាធរ ឬព្រះសង្ឈយកមកលែងកាលពីមានទឹកនៅច្រើន។ ត្រីទាំងនេះមួយចំនួន បានងាប់ ហើយត្រូវបានគេយកទៅកប់ចោល ខណៈត្រីនៅរស់មួយចំនួនត្រូវបានប្រជាពលរដ្ឋ យកទៅដាក់នៅស្រះផ្សេង និងមួយចំនួនទៀត បាននិងកំពុងរស់នៅក្នុងទឹកតិចរាក់ ក្នុងកស្សិណ្ឌុនេះ។

បើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានបញ្ជាក់ទៀតថា ត្រីទាំងនេះគេមិនយកទៅបរិភោគនោះទេ ដោយគេជឿទៅលើជំនឿថា ជាត្រីអ្នកតា និងមួយចំនួនទៀតអះអាងថា សាច់ត្រីនេះ មានក្លិនស្អុយភក់ជ្រាំ បរិភោគមិនកើត៕