ខ្មែរប៉ុស្ដិ៍ Close

លោក ស៊ុយ សែម សម្ពោធដាក់ឲ្យប្រើប្រាសជាផ្លូវការ នូវផ្លូវគ្រួសក្រហមប្រវែង ២៦,៥០០ម៉ែត្រ នៅក្នុងឃុំសន្ត្រែ ស្រុកភ្នំក្រវាញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 62
លោក ស៊ុយ សែម សម្ពោធដាក់ឲ្យប្រើប្រាសជាផ្លូវការ នូវផ្លូវគ្រួសក្រហមប្រវែង ២៦,៥០០ម៉ែត្រ នៅក្នុងឃុំសន្ត្រែ ស្រុកភ្នំក្រវាញ លោក ស៊ុយ សែម សម្ពោធដាក់ឲ្យប្រើប្រាសជាផ្លូវការ នូវផ្លូវគ្រួសក្រហមប្រវែង ២៦,៥០០ម៉ែត្រ នៅក្នុងឃុំសន្ត្រែ ស្រុកភ្នំក្រវាញ

ពោធិ៍សាត់៖ ផ្លូវគ្រួសក្រហមប្រវែង ២៦,៥០០ម៉ែត្រ ការជួសជុលស្ពានអន្លង់គល់ឡើងវិញ ប្រវែង ៥៣ម៉ែត្រ ឆ្លងស្ទឹងក្សេត្របូរី ការដាក់លូមុខកាត់ ១x១ម៉ែត្រ មួយជួរ ៩កង់ ចំនួន ១៨កន្លែង និងការដាក់លូមុខកាត់ ១x១ម៉ែត្រ ពីរជួរ ១៨កង់ ចំនួន ០២កន្លែង នៅក្នុងឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។

ផ្លូវ ស្ពាន និងលូ ដែលក្រុមការងារបានជួយសាងសង់ជូនប្រជាពលរដ្ឋនៅឃុំសន្ទ្រែខាងលើនេះ ពិតជាមានសារៈប្រយោជន៍យ៉ាងច្រើនចំពោះប្រជាពលរដ្ឋនៅឃុំសន្ទ្រែ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទដាច់ស្រយាល ដើម្បីឲ្យគាត់អាតភ្ជាប់ទំនាក់ទំនងទាំងជីវភាពរស់នៅ សេវាសាធារណៈ សេវាសុខភាព ទាំងសេដ្ឋកិច្ច ជាមួយទីប្រជុំជននានានៅក្នុងស្រុកភ្នំក្រវាញ និងនៅខេត្តពោធិ៍សាត់ បានដោយងាយស្រួល ចំណេញទាំងពេលវេលា និងថវិកា ។ លើសពីនេះទៀត ផ្លូវដែលក្រុមការងារបានសាងសង់ ក៏អាចភ្ជាប់ទំនាក់ទំនងទៅកាន់ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺផងដែរ៕

អត្ថបទទាក់ទង