ខ្មែរប៉ុស្ដិ៍ Close

    ឯកឧត្តម កែន សត្ថា អភិបាលនៃគណ:អភិបាលខេត្តកែប ចូលរួមជាគណៈអធិតីភាពក្នុងពិធីបើកបវេសនកាលនៅសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 821
    ឯកឧត្តម កែន សត្ថា អភិបាលនៃគណ:អភិបាលខេត្តកែប ចូលរួមជាគណៈអធិតីភាពក្នុងពិធីបើកបវេសនកាលនៅសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្សនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស មានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៧-២០១៨ ក្រោមអធិបតីភាពឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ដែលមានការអញ្ជើញចូលរួមដោយលោកជំទាវ លោក

    នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស មានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៧-២០១៨ ក្រោមអធិបតីភាពឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ដែលមានការអញ្ជើញចូលរួមដោយលោកជំទាវ លោក លោកស្រី មន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានចូលរួមយ៉ាងច្រើនកុះករ ។

    បន្ទាប់ពីអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ថា ដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ ត្រូវមានទាំងចំណេះដឹង និងគុណធម៌ក្នុងខ្លួន សម្រាប់ជាមូលធនមនុស្ស ប្រកបដោយគុណភាព មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ត្រូវមានការប្រុងប្រយ័ត្ន និងចេះយោគយល់អធ្យាស្រ័យគ្នានៅពេលបើកបរ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដ៏ទៃ ។

    ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា យើងជាទំពាំងស្នងឬស្សី ត្រូវខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ ប្រព្រឹត្តខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ។

    សូមបញ្ជាក់ថា ក្នុងព្រឹកថ្ងៃដដែលនេះ នៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យសំខាន់ៗរបស់ស្រុកទាំង២ នៃខេត្តកែបក៏បានប្រារព្ធពិធីដូចគ្នាដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក លោកស្រីជាអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ៕