ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៣៦៦នាក់ ជាសះស្បើយចំនួន ៥០៧នាក់ និងអ្នកស្លាប់ចំនួន ៥នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 49
កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៣៦៦នាក់ ជាសះស្បើយចំនួន ៥០៧នាក់ និងអ្នកស្លាប់ចំនួន ៥នាក់ កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៣៦៦នាក់ ជាសះស្បើយចំនួន ៥០៧នាក់ និងអ្នកស្លាប់ចំនួន ៥នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៦៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៥០៧នាក់ និងអ្នកស្លាប់ចំនួន ៥នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន ២៦នាក់ ជាករណីនាំចូល។

សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣១,៧៣៨​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១២៥,៥៣៦នាក់ និងស្លាប់សរុបចំនួន ៣,០៣៨នាក់៕

អត្ថបទទាក់ទង