ខ្មែរប៉ុស្ដិ៍ Close

ខ្សែមួយ ឬ សាដៀវ ឬក៏ សាយដៀវ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 23
ខ្សែមួយ ឬ សាដៀវ ឬក៏ សាយដៀវ RFI

នាទីអារ្យធម៌ ថ្ងៃព្រហស្បតិ៍ ទី​២៩កក្កដា វិទ្យុ​បារាំង​អន្តរជាតិ សូម​រៀបចំ​ប្រធានបទស្តីពី ឧបករណ៍​ខ្សែមួយ ដែលអ្នក​ខ្លះ​ច្រើន​ហៅថា សាយដៀវ។ វា​គឺឧបករណ៍​ភ្លេង​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ។

សាយដៀវ ឬសាដៀវ ហៅតាម​សំនៀង​ភាសា​សៀម​ បាន​សេចក្តីថា ខ្សែទោល ឬ ខ្សែតែមួយ​។ អ្នក​មួយ​ចំនួន និយាយ​លាយភាសា​គ្នាថា ខ្សែដៀវ។​ ចំណែក ​អ្នក​ខ្មែរនិយម​ ​​ ច្រើន​ហៅថា ​ខ្សែមួយ។ បើ​មិន​ដូច្នេះ​ អ្នក​ខ្លះ ក៏​​ហៅតាម​បាលីសំស្ក្រឹត​ថា ​​​ឯកតន្ត្រី​។

ឧបករណ៍​​ខ្សែមួយ​ ជា​មរតក​របស់​បុព្វ​បុរសខ្មែរ។ ​មាន​ភស្តុតាង​ ចម្លាក់​ឆ្លាក់​​តាម​ប្រាសាទ​បុរាណ​​ មួយ​ចំនួន​របស់ខ្មែរ ជាពិសេស​​​ភស្តុតាង​ចម្លាក់​នៅ​ប្រាសាទ​សម្បូរព្រៃគុក សតវត្សទី​៧។ គេ​​ក៏​ឃើញមាន​ចម្លាក់​រូប​ឧបករណ៍ខ្សែមួយ នៅ​ប្រាសាទបាយ័ន្ត សតវត្សទី​១២​។​​ នៅប្រាសាទ​អង្គវត្ត ក៏​មាន​ឆ្លាក់​រូប​ឧបករណ៍​ខ្សែមួយ​ដែរ តែ​ទំនង​ជា​ឆ្លាក់​​នាសម័យ​កណ្តាល អំលុងសតវត្សទី​១៦​។ ​សូមចុចស្តាប់​សំឡេងខ្សែអាត់។

បទភ្លេង៖

ហោមរោង, សំបួរមាស និង កន្ទំរុយ ដែល​មានក្នុងខ្សែអាត់នេះ ប្រគំដោយយុវសិល្បករ ហៀង ឈុនហេង។​ ហេង ឧត្តម / RFI

អត្ថបទទាក់ទង