ខ្មែរប៉ុស្ដិ៍ Close

ទោះធ្វើលូធំប៉ុនណ្ណា ក៏នៅតែស្ទះដែរ!!!

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 47

ប្រទេសកម្ពុជាសព្វថ្ងៃ ជាពិសេសនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាទីប្រជុំជនជាដើម ១ថ្ងៃៗប្រជាជនចេះតែមានការរអ៊ូរទាំជាមួយសម្រាម និងស្ទះលូរ សំនួរចោទសួរថាជាកំហុសអ្នកណា? កំហុសរដ្ឋាភិបាល?  ឬក៏កត្កាខ្លួនឯងច្រើនជាង?

យើងទាំងះអស់គ្នាក៏ដឹងហើយថាកត្តាបំពុលបរិស្ថាននៅកម្ពុជាសព្វថ្ងៃគឺមកសម្រាមជាកត្តាចោទ ហើយសម្រាមនេះផងដែរវាកត្តាដ៏ធំនៃការស្ទះលូនៅតាមទីក្រុងនិងទីប្រជុំជន ។ ចំនេះដឹងប្រជាជនជាកត្តាសំខាន់ណាស់សំរាប់បញ្ជៀសបញ្ហាទាំងអស់នេះ។

ដូចនៅក្នុងវីដេអូខាងក្រោម=>

ដោយសារតែប្រជាពលរដ្ឋខ្មែរមួយចំនួនមានចរឹកអាត្មានិយម យកតែរួចខ្លួនមិនខ្វល់ថាមានបញ្ហាអ្វីកើតឡើងថ្ងៃក្រោយនោះទេមើលដូចក្នុងវីដេអូខាងក្រោមដែលបានបញ្ជាក់យ៉ាងច្បាស់អំពីការចោលសំរាមគ្មានសណ្តាប់ធ្នាប់។ ដែលវាជាកត្តាដ៏ធំនាំអោយមានការស្ទះលូ។ ទោះអាជ្ញាធរសម្រួលប្រព័ន្ធទឹកចេញពីទីក្រុងធំយ៉ាងណាក៏ដោយ បើប្រជាពលរដ្ឋធ្វើបែបៗនេះការស្ទះលូនៅតែកើតមានដដែល។

បញ្ហា​សំរាម​នៅ​តាម​ទី​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រធាន​បទ​ថ្មី​នោះ​ទេ​ ក៏​ប៉ុន្តែ​ដំណោះ​ស្រាយ​ឆ្លើយ​តប​ទៅ​ហ្នឹង​បញ្ហា​ដែល​កើត​មាន​ឡើង​ដដែលៗ​ និង​ជា​រៀង​រាល់​ថ្ងៃ​នេះ​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ។

ជា​ទូទៅ​ គេ​កត់​សម្គាល់​ថា ការ​បន្សល់​កាកសំណល់​សំរាម​តែង​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​នៅ​កន្លែង​សាធារណៈ​ណា​មួយ​ ដូចជា​ការ​ប្រគំតន្ត្រី កម្មវិធី​កម្សាន្ត​នានា​ និង​ការ​ប្រកួត​បាល់​ទាត់​នៅ​ឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ជាដើម។

ក្រៅ​ពី​នេះ​ គេ​ក៏​ប្រទះ​ឃើញ​សំរាម​ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​ដង​ផ្លូវ​ ប្រឡាយ​ និង​ទី​ធ្លា​សាធារណៈ។

«ប្រជាជន​យើង​កុំ​ថា​ឡើយ​សំរាម​ បញ្ហា​អី​ផ្សេង​ទៀត​ដូចជា​រឿង​ចរាចរណ៍​អី​ យើង​ដូច​អត់​មាន​ការ​យល់​ដឹង​បញ្ហា​សង្គម។ ម្នាក់ៗ​យក​រួច​ខ្លួន​ គិត​ថា​មិន​មែន​ជា​បញ្ហា​ខ្លួនឯង​ ចឹង​ចេះ​តែ​បោះ។​ វា​ទាម​ទារ​ឲ្យ​មាន​ការ​យល់ដឹង​ យើង​បណ្ដុះ​តាំង​ពី​កម្មវិធី​សិក្សា​របស់​ក្មេងៗ​ឲ្យ​យល់​ពី​តម្លៃ​នៃ​ការ​ចូលរួម​តួយ៉ាង​ដូច​រឿង​សំរាម​តិចតួច​នេះ​ជា​រឿង​សំខាន់​ណាស់»។