ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា វិស័យឯកជន ព្រះសង្ឃ និងពុទ្ធបរិស័ទរួមគ្នាជួសជុលព្រះវិហារបុរាណវត្តព្រះឥន្ទកោសីយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 56

នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកជំទាវឧកញ៉ាកិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រះអនុគណក្រុង ព្រះចៅអធិការ ព្រះសង្ឃ និងពុទ្ធបរិស័ទ បាននិមន្ត និងអញ្ជើញប្រារព្ធពិធីប្រុងពលីបួងសួងសុំសេចក្តីសុខដើម្បីរុះរើជួសជុលព្រះវិហារបុរាណនៅក្នុងវត្តព្រះឥន្ទកោសីយ៍ ដែលមានសភាពចាស់ទ្រុឌទ្រោមឱ្យបានស្អាត រឹងមាំ និងមានលក្ខណៈដើមឡើងវិញ។

សូមបញ្ជាក់ថា ដោយសារកត្តាសង្រ្គាម និងអាយុកាលព្រះវិហារបុរាណនេះត្រូវបានរងការខូចខាតជាដំណំដូចជាមានការស្រុតគ្រឹះ ធ្លុះដំបូលស្ទើរទាំងស្រុង ប្រេះជញ្ជាំងជាដើមដែលអាចបង្កគ្រោះថ្នាក់គ្រប់វេលា។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា អភិរក្សសំណង់បុរាណឱ្យបានគង់វង្សយូរអង្វែងទុកជាមរតកជំនាន់ក្រោយ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង រួមជាមួយសប្បុរសជនបានជួយឧបត្ថម្ភការជួសជុលព្រះវិហារបុរាណនេះឡើងវិញ ដោយមានការជ្រោមជ្រែងផ្នែកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា។

ឯកឧត្តមអគ្គនាយកក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេន និងជូនចំពោះលោកជំទាវឧកញ៉ា ព្រះសង្ឃ និងសប្បុរសជនទាំងអស់ ជាពិសេសព្រះយសសិរីធម្ម ច័ន្ទ សុវណ្ណ ព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ ដែលមានសណ្តានចិត្ត និងទឹកព្រះទ័យមុតមាំក្នុងការចូលរួមអភិរក្សព្រះវិហារ វត្តព្រះឥន្ទកោសីយ៍ ដែលជាសំណង់បុរាណមួយមានលក្ខណៈពិសេសនៅក្នុងក្រុងសៀមរាប៕

វត្តព្រះឥន្ទកោសីយ៍

វត្តព្រះឥន្ទកោសីយ៍

វត្តព្រះឥន្ទកោសីយ៍

ប្រាសាទ វត្តព្រះឥន្ទកោសីយ៍

វត្តព្រះឥន្ទកោសីយ៍

លោក ហង់ ពៅ

លោក ហង់ ពៅ

អត្ថបទទាក់ទង