ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន សំពងក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាជាមួយរដ្ឋបាលថ្នាក់ខេត្តមួយចំនួនក្នុងការធ្វើផ្លូវមុនហើយចាំទូទាត់លុយក្រោយ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 145
សម្តេចតេជោ ហ៊ុន សែន សំពងក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាជាមួយរដ្ឋបាលថ្នាក់ខេត្តមួយចំនួនក្នុងការធ្វើផ្លូវមុនហើយចាំទូទាត់លុយក្រោយ សម្តេចតេជោ ហ៊ុន សែន សំពងក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាជាមួយរដ្ឋបាលថ្នាក់ខេត្តមួយចំនួនក្នុងការធ្វើផ្លូវមុនហើយចាំទូទាត់លុយក្រោយ

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «គ្រប់ខេត្តណា ដែលបានជំពាក់លុយក្រុមហ៊ុន លី ឈួង ត្រូវទូទាត់សងវិញក្នុងរយៈពេល ២០ឆ្នាំ ដោយប្រើថវិការបស់រដ្ឋបាលខេត្តផ្ទាល់ ហើយរាល់គម្រោងទាំងឡាយណា ដែលពាក់ព័ន្ធនឹងក្រុមហ៊ុននេះ ហើយពុំទាន់អនុវត្តគម្រោងនៅឡើយ ត្រូវលុបចេញវិញភ្លាម។ នេះជាអំពើពុករលួយមួយ ដោយការឃុបឃិតគ្នាធ្វើមុន ហើយសុំលុយរាជរដ្ឋាភិបាលទូទាត់តាមក្រោយ ដែលជាបន្ទុកចំណាយ និងបំណុលដ៏ធំរបស់រាជរដ្ឋាភិបាល»។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅថ្ងៃច័ន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ក្នុងអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ៕

អត្ថបទទាក់ទង