ខ្មែរប៉ុស្ដិ៍ Close

Facebook ឈ្មោះ «Srey Aun Naga» បន្តទម្លាយផែនការ ឈឹម ស៊ីថរ អុកឡុក បិទផ្លូវ រារាំងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ជាពិសេស គឺការរំខាន បំផ្លាញការរៀបចំកម្មវិធីឆ្លងឆ្នាំថ្មី Countdown

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 105
Facebook ឈ្មោះ «Srey Aun Naga» បន្តទម្លាយផែនការ ឈឹម ស៊ីថរ អុកឡុក បិទផ្លូវ រារាំងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ជាពិសេស គឺការរំខាន បំផ្លាញការរៀបចំកម្មវិធីឆ្លងឆ្នាំថ្មី Countdown នាង ឈឹម ស៊ីថរ

នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 នេះ Facebook «Srey Aun Naga» បានបង្ហោះសារ ដោយមានភ្ជាប់ជាមួយនិងវីដេអូរយៈពេល២នាទី និង២វិនាទី ដោយបានរៀបរាប់ថា «បងប្អូនដែលធ្វើបាតុកម្មតវ៉ានិងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលមិនបានចូលរួមប្រជុំតាម Zoom កាលពីថ្ងៃទី២៩ ធ្នូ ២០២១ សូមពិចារណា គិតគូឱ្យបានល្អិតល្អន់នូវការណែនាំ រៀបចំធ្វើផែនការរបស់នាង ឈឹម ស៊ីថរ ក្នុងការបន្តធ្វើបាតុកម្មខុសច្បាប់ អុកឡុក បិទផ្លូវសាធារណៈ រារាំងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ការដឹកទំនិញ និងការចេញចូលធ្វើការរបស់បុគ្គលិក ដែលមិនបានចូលរួមតវ៉ា ជាពិសេស គឺការរំខាន បំផ្លាញការរៀបចំកម្មវិធីឆ្លងឆ្នាំថ្មី Countdown ។សកម្មភាពទាំងនេះ គឺសុទ្ធសឹងជាការបង្កហេតុដោយខុសច្បាប់ ហើយខាងអាជ្ញាធរគេពិតជាមានហេតុផលត្រឹមត្រូវក្នុងការប្រើវិធានការច្បាប់មកលើពួកយើងបាន»។

សូមស្តាប់សំឡេងដែល ឈឹម ស៊ីថរ បានបញ្ជា និងរៀបផែនការយ៉ាងល្អិតល្អន់ ឱ្យបាតុករធ្វើឱ្យបានជាដាច់ខាតនៅថ្ងៃឆ្លងឆ្នាំ ៖

អត្ថបទទាក់ទង