ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត សិស្សរបស់យើងមិនមែនរៀនដើម្បីតែអភិវឌ្ឍកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយពិភពលោកទៀតផង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 60

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានដាក់អាទិភាពធំណាស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តោតទៅលើវិស័យសុខភាព និងការអប់រំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលអណត្តិទី៧ បាននិងកំពុងខិតខំពង្រឹងទៅលើមូលដ្ឋានអប់រំបន្ថែមទៀត ដោយបើកឱកាសឱ្យមានការចូលរួមពីវិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស លើកទឹកចិត្តឱ្យមានការចាប់ដៃគ្នារវាងសកលវិទ្យាល័យ ឬគ្រឹះស្ថានអប់រំរបស់យើងជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីចែករំលែកបទពិសោធន៍ និងផ្ទេរចំណេះដឹង ព្រោះសិស្សរបស់យើងមិនមែនត្រឹមតែរៀនសម្រាប់កម្ពុជាទេ គឺរៀនសម្រាប់ត្រៀមកម្ពុជាឱ្យអាចប្រកួតប្រជែងជាមួយពិភពលោកទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៣០នាក់» នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង