កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៣នាក់ ជាសះស្បើយចំនួន ៩នាក់ និងស្លាប់ចំនួន ១នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៩នាក់ និងអ្នកស្លាប់ចំនួន ១នាក់ (មិនបានចាក់វ៉ាក់សាំង)។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១នាក់ជាករណីនាំចូល និង ២នាក់ជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០៤៣០ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦៨២៤ នាក់ និងស្លាប់សរុបចំនួន ៣០០៦នាក់៕