កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១២នាក់ និងមិនមានអ្នកស្លាប់ទេនៅថ្ងៃនេះ
ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១២នាក់ និងមិនមានអ្នកស្លាប់នោះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១នាក់ ជាករណីនាំចូល និង ៦នាក់ជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៤២៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៨១៥នាក់ និងស្លាប់សរុបចំនួន ៣,០០៥នាក់៕