ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារជួសជុលកំពែងក្រុងអង្គរធំ (ខាងកើតខ្លោងទ្វារដីឆ្នាំង)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 53
អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារជួសជុលកំពែងក្រុងអង្គរធំ (ខាងកើតខ្លោងទ្វារដីឆ្នាំង) អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារជួសជុលកំពែងក្រុងអង្គរធំ (ខាងកើតខ្លោងទ្វារដីឆ្នាំង)

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំងដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលដែលចាប់ដំណើរការពីខែមិនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ សម្រេចបានជាង ៩០ភាគរយហើយ។

ដោយឡែក ការងារដែលនៅសេសសល់ ដូចជាការដាប់ខ្សែក្បាច់ក្បាលជញ្ជាំងកំពែងតាមលំនាំបុរាណ បង្ហាប់ដីផ្នែកខាងលើដោយប្រើកម្ទេចថ្មបាយក្រៀម និងធ្វើឱ្យមានផ្លូវទឹកហូរ ព្រមទាំងរៀបចំជើងទេររបស់ជញ្ជាំងកំពែងឱ្យមានរបៀបរៀបរយ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២១ខាងមុខ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលកំពែងក្រុងអង្គរធំ ដែលទទួលរងការខូចខាតខ្លាំងបានចំនួន ១០កន្លែង មានប្រវែងសរុបចំនួន១៦០ម៉ែត្រ៕

អត្ថបទទាក់ទង