ខ្មែរប៉ុស្ដិ៍ Close

កម្លាំងអាវុធហត្ថភ្នំពេញ នៅតែបន្តចេញ ឈរជើងគោលដៅ ចំណុចមុខផ្សារព្រែកជ្រៃ ដើម្បីត្រៀមចូលរួមសង្គ្រោះពលរដ្ឋ

ដោយ៖សន ប្រាថ្នា | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 246
កម្លាំងអាវុធហត្ថភ្នំពេញ នៅតែបន្តចេញ ឈរជើងគោលដៅ ចំណុចមុខផ្សារព្រែកជ្រៃ ដើម្បីត្រៀមចូលរួមសង្គ្រោះពលរដ្ឋ កម្លាំងអាវុធហត្ថភ្នំពេញ នៅតែបន្តចេញ ឈរជើងគោលដៅ ចំណុចមុខផ្សារព្រែកជ្រៃ ដើម្បីត្រៀមចូលរួមសង្គ្រោះពលរដ្ឋ

នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅតែបន្តចេញ ឈរជើងគោលដៅ ចំណុចមុខផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមចូលរួមសង្គ្រោះពលរដ្ឋ។

ជាមួយគ្នាផងដែរ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានចុះដល់គោលដៅទាំងយប់ ដើម្បីពិនិត្យស្ថានភាពទឹក ព្រមទាំងជួបសំណេះសំណាល ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងរបស់បញ្ជាការដ្ឋាន កងទ័ពជើងទឹក ដែលកំពុង ត្រៀមប្រតិបត្តិការ សង្រ្គោះ និងជម្លៀស ពលរដ្ឋរងគ្រោះ ព្រោះជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត ៕

អត្ថបទទាក់ទង