រដ្ឋបាលរាជធានីភ្នំពេញក៏បានតម្លើងបង្គន់សាធារណៈចំនួន ៤៧៤បង្គន់ លើទីតាំងចំនួន ២៧កន្លែង សម្រាប់ពិធីបុណ្យអុំទូក

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញក៏បានតម្លើងបង្គន់សាធារណៈចំនួន ៤៧៤បង្គន់ លើទីតាំងចំនួន ២៧កន្លែង ដែលបានបញ្ចប់រួចរាល់ដើម្បីត្រៀមដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងពេលមកកំសាន្តសប្បាយនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយឥតគិតថ្លៃផង។
សូមចូលរួមថែរក្សាអនាម័យអោយបានល្អ និងសូមធ្វើដំណើរក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ អោយបានទទួលនូវភាពរីករាយ សុខកាយ សប្បាយចិត្ត។