ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ សម្តេចមិនក្បត់អ្នកណាមុននោះទេ សម្ដេចសុខចិត្តឲ្យគេក្បត់សម្ដេចមុន

ដោយ៖ Sreyleak ​​ | ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ផ្ទះហ្វេសប៊ុក 187
សម្តេចតេជោ ហ៊ុន សែន៖ សម្តេចមិនក្បត់អ្នកណាមុននោះទេ សម្ដេចសុខចិត្តឲ្យគេក្បត់សម្ដេចមុន សម្តេចតេជោ ហ៊ុន សែន៖ សម្តេចមិនក្បត់អ្នកណាមុននោះទេ សម្ដេចសុខចិត្តឲ្យគេក្បត់សម្ដេចមុន

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចមិនក្បត់អ្នកណាមុននោះទេ សម្ដេចសុខចិត្តឲ្យគេក្បត់សម្ដេចមុន ហើយកម្ពុជាមិនបានយកប្រជាជន និងប្រទេសថៃ ធ្វើជាសត្រូវ នោះទេ ប៉ុន្តែប្រសិនបើគេចាត់ទុកថា សម្ដេចជាសត្រូវសម្ដេចគ្មានជម្រើសទេ និងត្រូវចាត់ទុកអ្នកនោះជាសត្រូវវិញ។

នៅក្នុងឱកាស «អញ្ជើញសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ» នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចអស់ការអត់ធ្មត់ចំពោះលោកជំទាវ អ៊ុង អ៊ីង (នាយករដ្ឋមន្រ្តីថៃ) ហើយ ព្រោះនាយករដ្ឋមន្រ្តីថៃរូបនេះបានវាយប្រហារមកលើកម្ពុជាម្តងហើយម្តងទៀត ដូច្នេះថ្ងៃនេះសម្តេចនឹងបញ្ជាក់អំពីត្រកូលស៊ីណាវ៉ាត់ដើម្បីអោយប្រជាជនថៃបានដឹងអ្វីជារឿងរ៉ាវ។

ទន្ទឹមនេះដែរ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចធ្វើការជាមួយលោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ននេះកើតទេ ហើយកម្ពុជានឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្រ្ដីថៃថ្មី៕

អត្ថបទទាក់ទង