ខ្មែរប៉ុស្ដិ៍ Close

    ក្រុមការងារអាជ្ញាធរជាតិអប្សរា សម្អាតរមណីយដ្ឋានអង្គររាល់ថ្ងៃ ដើម្បីបរិស្ថានស្រស់បំព្រង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1479

    ការថែទាំ និងសម្អាតអនាម័យពីសំណាក់ក្រុមការងារសម្អាតប្រាសាទ បានធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់បំព្រងទាំងរដូវប្រាំង និងរដូវវស្សា។

    ជារៀងរាល់ថ្ងៃក្រុមការងារពួកគាត់បានបែងចែកជាក្រុមៗ ខ្លះបោសស្លឹកឈើ បោសដី ស្រោចស្មៅ កាត់រុក្ខជាតិទាំងតូចទាំងធំ ក្នុងនិងក្រៅប្រាសាទ មួយទៀតនោះគឺបារស្លែ និងរុក្ខជាតិក្នុងទឹកជាដើម។ សកម្មភាពទាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្អាត ក្រៅពីកិច្ចការអភិរក្សដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើជាប្រចាំ ហើយកិច្ចការទាំងនេះមិនអាចខ្វះបានចូលរួមពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានទេ។

    យើងទាំងអស់គ្នា ត្រូវមានស្មារតីតែមួយក្នុងការធ្វើឱ្យបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរមានភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ពិសេសស័ក្ដិសមជាមួយគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃរមណីយដ្ឋានអង្គរ៕

    អត្ថបទទាក់ទង