ខ្មែរប៉ុស្ដិ៍ Close

មកយល់ដឹងពីកម្រិត​សីតុណ្ហភាព​​ ដើម្បីគេង​​លក់​ស្រួល​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ កីឡា - សុខភាព 1930
មកយល់ដឹងពីកម្រិត​សីតុណ្ហភាព​​ ដើម្បីគេង​​លក់​ស្រួល​Original

ការ​គេង​មិន​លក់ អាច​មាន​កត្តា​ច្រើនពាក់ព័ន្ធ ហើយ​ចំពោះ​វិធី​សាមញ្ញ​បំផុត ជួយ​ដល់​ការ​គេង​បាន​ស្រួល​គឺ​ផ្លាស់ប្ដូរ​សីតុណ្ហភាព​ក្នុង​បន្ទប់​។

ការ​គេង​បាន​លក់​ស្រួល​បំផុត​ក្នុង​បន្ទប់​មួយ គួរ​មាន​សីតុណ្ហភាព​ប្រហែល ១៥ ទៅ ១៩ អង្សា​សេ សម្រាប់​មនុស្ស​ពេញ​វ័យ និងក្មេងៗ ហើយ​សីតុណ្ហភាព​ចន្លោះ​ពី ១៨ ទៅ ២១ អង្សា​សេ​សម្រាប់​ទារក និង​ក្មេង​តូចៗ។ នេះ​បើ​តាម​ការ​បង្ហាញ​ពី​អង្គការ National Sleep Foundation។

ហេតុផល​សីតុណ្ហភាព​មាន​ឥទ្ធិពល​ចំពោះ​ការ​គេង​?

ពេញ​មួយ​ថ្ងៃ សីតុណ្ហភាព​ខ្លួន​ប្រាណ​អាច​កើនឡើង ឬ​ថយ​ចុះ​។ ពេល​ងងុយ​គេង សីតុណ្ហភាព​នឹង​ចាប់ផ្តើម​ធ្លាក់​ចុះ ដើម្បី​ឲ្យ​រាងកាយ​សម្រាក​។

បន្ទប់​ក្តៅ​រារាំង​រាងកាយ​ពី​ការ​ឈាន​ដល់​ការ​គេង​លុង​លក់​។ បើ​ក្រោក​ពី​គេង​បែក​ញើស ជា​សញ្ញា​បញ្ជាក់​ថា​បន្ទប់​ក្តៅ​ពេក ឬ​អាច​ថា​មាន​ប្រើ​ភួយ​ក្រាស​ដណ្តប់​។

ការ​គេង​ក្នុង​បន្ទប់​ត្រជាក់​ពេក ក៏​មិន​ល្អ​ដល់​ដំណេក​ផង​ដែរ​។ ត្រជាក់​ពេក អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ប្រឹង ដើម្បី​រក្សា​កម្តៅ​ក្នុង​ខ្លួន រារាំង​ដល់​ការ​សម្រាក​។ ម៉ាស៊ីន​ត្រជាក់ និង​កង្ហារ អាច​ជួយ​សម្រួល​សីតុណ្ហភាព​ក្នុង​បន្ទប់​បាន​ដូចគ្នា​៕​