ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 41
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចំនួន០៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ជាក់ស្តែង ក្រុមការងារប្រចាំក្រុងសៀមរាប បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៩សំណើ។

ក្រុមការងារប្រចាំស្រុកបាគង បានចុះពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងឃុំបាគង។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៤សំណើ។

ក្រុមការងារប្រចាំស្រុកបន្ទាយស្រី បានចុះពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងឃុំរំចេក ឃុំរុនតាឯក។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៣សំណើ។

សរុបមក នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ទាំង០៣គោលដៅ បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន១៦សំណើ។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

អត្ថបទ និងរូបភាព៖ ក្រុមការងារសហគមន៍

អត្ថបទទាក់ទង