អាជ្ញាធរជាតិអប្សរា ជួសជុលកម្រាលឈើនៅបរិវេណប្រាសាតាព្រហ្ម ខេត្តសៀមរាប
ក្រុមថែរក្សាបរិក្ខាទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានធ្វើការងារជួសជុលកម្រាលឈើ ដែលមានសភាពពុកផុយ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នៃប្រាសាទតាព្រហ្ម ដែលជាកន្លែងដ៏ទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ទៅផ្តិតយករូបភាព បង្ហាញពីការរស់នៅរវាងដើមឈើ ជាមួយ និងប្រាសាទដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។
សូមបញ្ជាក់ថា ប្រាសាទតាព្រហ្មត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីថ្វាយព្រះរាជកុសលចំពោះព្រះមាតារបស់ព្រះអង្គ ដែលមានរូបបដិមាស្នងក្នុងរូបភាពជា “ប្រាជ្ញាបារមី”។ ប្រាសាទនេះមានឈ្មោះដើមថា រាជវិហារ ត្រូវបានចាត់ទុកថាជាវត្តព្រះពុទ្ធសាសនាដ៏ធំនាសម័យនោះ៕