ខ្មែរប៉ុស្ដិ៍ Close

អភិបាល​ខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 890
អភិបាល​ខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយសភាពការណ៍ថ្មីៗអភិបាល​ខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម​ ងួន រតនៈ អភិបាលនៃ គណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក ឯក សំអូន មេបញ្ជាការរងយោធភូមិភាគទី៥ និងជាអនុប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ស្តីពីការផ្សព្វផ្សាយសភាពការថ្មីៗ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ស្នងការ ស្នងការរងខេត្ត មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត កងកម្លាំងប្រដាប់អាវុធទាំ៣ប្រភេទ លោកអភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ សាលាខេត្ត បានអញ្ជើញចូលរួមផងដែរ៕

 

 

អត្ថបទទាក់ទង