ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារជូនអធិកាបតីអាល្លឺម៉ង់ ចូលរួមរំលែកទុក្ខចំពោះគ្រោះទឹកជំនន់ បណ្តាលឱ្យស្លាប់រាប់រយនាក់ និងបាត់ខ្លួនរាប់ពាន់នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 819
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារជូនអធិកាបតីអាល្លឺម៉ង់ ចូលរួមរំលែកទុក្ខចំពោះគ្រោះទឹកជំនន់ បណ្តាលឱ្យស្លាប់រាប់រយនាក់ និងបាត់ខ្លួនរាប់ពាន់នាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារជូនអធិកាបតីអាល្លឺម៉ង់ ចូលរួមរំលែកទុក្ខចំពោះគ្រោះទឹកជំនន់ បណ្តាលឱ្យស្លាប់រាប់រយនាក់ និងបាត់ខ្លួនរាប់ពាន់នាក់

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារលិខិតមួយ ជូន លោកស្រី Angela Merel អធិការបតីអាល្លឺម៉ង់ ចូលរួមរំលែកទុក្ខចំពោះករណីគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យស្លាប់ពលរដ្ឋអាល្លឺម៉ង់ រាប់រយនាក់ និងច្រើនពាន់នាក់ទៀតកំពុងបាត់ខ្លួន។

យោងតាមសារលិខិតនេះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋ North Rhine-Westphalla និងរដ្ឋ Rhineland-Palatinate ដែលបានបង្កឱ្យមានការបាត់បង់អាយុជីវិតដល់ជនស្លូតត្រង់ជាច្រើនរយនាក់បាត់ខ្លួន និង បណ្តាលឱ្យមានរងរបួសរាប់ពាន់នាក់ ព្រមទាំងបានបង្កការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ជាច្រើនទៀត»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា៖ «ក្នុងកាលៈទេសៈដ៏គួរឱ្យសង្វេគនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំសូមសម្តែងនូវក្តីអាណិតអាសូរ និងចូលរួមរំលែកទុក្ខដ៏ដោយស្មោះជាមួយលោកជំទាវ និងប្រជាជនអាល្លឺម៉ង់ ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះចំពោះការបាត់បង់ដ៏ធំធេងនេះ និងសូមជូនពរដល់អ្នករងរបួសបាន ឆាប់ជាសះស្បើយ ហើយជនរងគ្រោះដែលកំពុងបាត់ខ្លួន ឆាប់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ»៕