ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៩៦នាក់ អ្នកជាសះស្បើយចំនួន ៦៤៦នាក់ និងអ្នកស្លាប់ចំនួន​ ២៨នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 37
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៩៦នាក់ អ្នកជាសះស្បើយចំនួន ៦៤៦នាក់ និងអ្នកស្លាប់ចំនួន​ ២៨នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៩៦នាក់ អ្នកជាសះស្បើយចំនួន ៦៤៦នាក់ និងអ្នកស្លាប់ចំនួន​ ២៨នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៩៦នាក់ អ្នកជាសះស្បើយចំនួន ៦៤៦នាក់ និងអ្នកស្លាប់ចំនួន​ ២៨នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២១០នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៥ ១៨៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៧ ៣៨៦នាក់ និងស្លាប់សរុបចំនួន ៧៤៨នាក់៕

អត្ថបទទាក់ទង