ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អផ្លូវប្រាសាទបាគង​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 36
អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អផ្លូវប្រាសាទបាគង​ អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អផ្លូវប្រាសាទបាគង​

កំណាត់ផ្លូវ​ប្រវែង ២៧៨១ ម៉ែត្រ ទទឹង ៥-៦ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦​ ភ្ជាប់ទៅជុំវិញប្រាសាទបាគង​ ត្រូវបានអាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អទាំងស្រុង​ ដោយអ៊ុតប្រភេទបេតុងកៅស៊ូ​ (AC)​ ដេីម្បីលេីកកម្ពស់សោភ័ណភាព​ និងសម្រួលការធ្វេីដំណេីររបស់ភ្ញៀវទេសចរជាតិ​-អន្តរជាតិ​ និងបងប្អូនប្រជាពលរដ្ឋ​។

លេីសពីនេះ អាជ្ញាធរជាតិអប្សរាក៏កំពុងអ៊ុតបេតុងកៅស៊ូ​ ​(AC)​ កែលម្អកំណាត់ផ្លូវផ្សេងៗ​ក្នុងតំបន់អង្គរជាបន្តបន្ទាប់ទៀត​ឱ្យរួចរាល់មុនដំណាច់ឆ្នាំ២០២១​នេះ​។

អត្ថបទទាក់ទង