ភ័យឡើងញ័រខ្លួន! មើលភ្លាមស្មានលេងសៀកធម្មតា ចុងក្រោយបានភ្ញាក់ផ្អើល
បេក្ខជន Britain’s Got Talent ឆ្នាំ ២០១៨ម្នាក់បង្កបរិយាកាសក្នុងកម្មវិធីកាន់តែអស្ចារ្យ ពេលឡើងលើឆាកបង្ហាញសមត្ថភាពមិនគួរឲ្យជឿ ក្នុងសប្ដាហ៍ទី ៤នៃវគ្គ Audition។
លោក Andrew Lee ជាបេក្ខជនអាយុ ៣១ឆ្នាំ ដែលបានធ្វើដំណើរតាំងពីប្រទេសម៉ាឡេស៊ី មកចូលរួមបញ្ចេញទេពកោសល្យពិសេសផ្នែកសៀករហស្សកម្មក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោករបស់ចក្រភពអង់គ្លេស Britain’s Got Talent។ អ្នកជំនាញខាងសៀករូបនេះ ពិតជាធ្វើឲ្យទាំងគណៈកម្មការ ទស្សនិកជន ជាពិសេសពិធីករដែលលោកអញ្ជើញឲ្យមកសម្ដែងជាមួយប្រហោងពោះគ្រប់គ្នាអំឡុងពេលនៃឈុតឆាកព្រឺព្រួចដោយប្រើកំាបិតគប់សន្លឹកបៀរនេះ៕
ទស្សនាដូចខាងក្រោម តើគួរឲ្យភ្ញាក់ផ្អើលកម្រិតណា?