ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអាជីវករ និងក្រុមហ៊ុនណាដែល ប្រកបមុខរបរ មិនមានភាពសុចរិត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 58
ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអាជីវករ និងក្រុមហ៊ុនណាដែល ប្រកបមុខរបរ មិនមានភាពសុចរិត ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអាជីវករ និងក្រុមហ៊ុនណាដែល ប្រកបមុខរបរ មិនមានភាពសុចរិត

ភ្នំពេញ÷ក្រសួងពាណិជ្ជកម្ម បាន ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអាជីវករ និងក្រុមហ៊ុនណាដែលប្រកបមុខរបរមិនមាន ភាពសុចរិត ដើម្បីការពារអត្ថប្រយោជន៍ពេញលេញជូនអតិថិជន។

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងក្លា យ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានប្រកាសទុករយៈពេល ជិត១ខែ ដល់អាជីវករ ពាណិជ្ជករ ឬក្រុមហ៊ុនទាំង អស់ ត្រូវអនុវត្តតាមច្បាប់ និងត្រូវធ្វើអាជីវកម្ម ដោយភាពសុចរិត ។

ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តន៍ច្បាប់នេះ សមត្ថកិច្ចនឹងចាប់ផ្តើមធ្វើការពិន័យអន្តរការណ៍យ៉ាងជាក់លាក់ចំពោះអាជីវករ ពាណិជ្ជករ ផលិតករ និងម្ចាស់ក្រុមហ៊ុនណា ដែលប្រកបរបរអាជីវកម្មរបស់ខ្លួន ដោយ មិនមានភាពសុចរិត គឺចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ តទៅ ហើយប្រសិនបើម្ចាស់ អាជីវកម្មណា មិនគោរពតាមខ្លឹមសារនៃច្បាប់នេះចំនួន២លើក នឹងប្រឈម ចំណាត់ការ តាមផ្លូវតុលាការ ។

សូមបញ្ជាក់ថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសដាក់ឲ្យប្រើកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយច្បាប់នេះត្រូវបានដាក់ឲ្យប្រើប្រាស់ផង និងអប់រំផ្សព្វផ្សាយផង ខណៈដែលប្រទេស កម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩។ ជាមួយគ្នានោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម ក៏បានចុះហត្ថលេខារួមគ្នាលើសេចក្តីប្រកាសអន្តរក្រសួងមួយស្តីពី នីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ផងដែរ៕

អត្ថបទទាក់ទង