ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាឈានមុខគេក្នុងការប្រយុទ្ធប្រឆាំង ការពារ ជម្ងឺកូវីដ-១៩ និងជាប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 86
កម្ពុជាឈានមុខគេក្នុងការប្រយុទ្ធប្រឆាំង ការពារ ជម្ងឺកូវីដ-១៩ និងជាប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ កម្ពុជាឈានមុខគេក្នុងការប្រយុទ្ធប្រឆាំង ការពារ ជម្ងឺកូវីដ-១៩ និងជាប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគឺជាប្រទេសមួយដែលឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំង ការពារ ជម្ងឺកូវីដ-១៩ និងជាប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ ដោយបានចាក់ពីដូសទី១ និងដូសជំរុញជាបន្តបន្ទាប់បានពេញលេញ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងសម្រាប់ប្រជាជននេះ បានបង្កើតភាពស៊ាំនៅក្នុងសហគមន៍បានយ៉ាងល្អប្រសើរ ដែលជួយការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសពេលបច្ចុប្បន្ននេះគឺពេលប្រជាពលរដ្ឋមានការឆ្លងជំងឺកូវីដ-១៩ គឺអាចព្យាបាលនៅផ្ទះ ដែលនេះគឺដោយសារភាពស៊ាំរបស់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩៕

អត្ថបទទាក់ទង