អភិបារាជធានីភ្នំពេញ ធ្វើពិធីបួងសួងសុំសេចក្តីសុខ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក
ពិធីបួងសួងសុំសេចក្ដីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៧ នៅលើទឹកដីស័ក្តិសិទ្ធិនៃរមណីយដ្ឋានប្រវត្ដិសាស្ត្រវត្តភ្នំ ត្រូវបានដឹកនាំប្រារព្ធធ្វើដោយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំមពេញ និងលោកជំទាវនៅកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ។
ព្រឹកនេះ ថ្នាក់ដឹកនាំ មន្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនកីឡាករទូក បានជួបជុំគ្នាប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខដល់កីឡាករ កីឡាការិនីទូក និងបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក តាមប្រពៃណីទំនៀមទម្លាប់សាសនាពីបុរាណ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនកីឡាករ កីឡាការិនី ប្រយ័ត្នប្រយែងសុខភាព ចេះថែរក្សាអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕
