ខ្មែរប៉ុស្ដិ៍ Close

ដើមរដូវវស្សាឆ្នាំ២០២១នេះប្រជាកសិករក្នុងខេត្តសៀម រាបកំពុងមមាញឹកក្នុងការដាំដុះសម្រេចបាន២៥ ភាគរយហើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 35
ដើមរដូវវស្សាឆ្នាំ២០២១នេះប្រជាកសិករក្នុងខេត្តសៀម រាបកំពុងមមាញឹកក្នុងការដាំដុះសម្រេចបាន២៥ ភាគរយហើយ ដើមរដូវវស្សាឆ្នាំ២០២១នេះប្រជាកសិករក្នុងខេត្តសៀម រាបកំពុងមមាញឹកក្នុងការដាំដុះសម្រេចបាន២៥ ភាគរយហើយ

សៀមរាប៖ លោកហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្ត សៀមរាប បានប្រាប់អ្នកយក ព័ត៌មានវិទ្យុជាតិកម្ពុជា តាម រយៈទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះថា ដោយសារតែឆ្នាំនេះស្ថានភាពទឹកភ្លៀងមានភាពអំណោយ ផលដល់វិស័យកសិកម្ម បានធ្វើឱ្យប្រជាកសិករ បង្កើនការដំាដុះតំាងពីដើមដៃដែលរហូត មកដល់នេះសម្រេចបាន ២៥ ភាគរយ លើផែនការសរុបចំនួន១៨៩ ៧៣០ហិកតា។

លោកបន្តថា ដើម្បីឱ្យការងារបង្កបង្កើនផលស្រូវទទួលបានទិន្នផលខ្ពស់ កសិករត្រូវតែចេះស្វែងយល់ពីបច្ចេកទេសមួយចំនួនដូចជា៖ ការភ្ជួររាល់ដាស់ស្រែឱ្យបានចំនួនពីរដង ឧស្សាហ៍ចុះពិនិត្យមើលស្ថាន ភាពទឹក និងស្មៅឱ្យញឹកញាប់នៅពេលសាបព្រោះហើយ និងការជ្រើសរើសពូជសូ្រវ ណាទៅតាមស្ថានភាពដី ឆាប់ប្រមូលផល និងមានតម្លៃនៅលើទីផ្សារ។

លោកបន្តថា ជារៀងរាល់ឆ្នាំ មន្ទីរក៏បានចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាកសិករនៅទូទាំងខេត្ត ជាពិសេសផ្តល់ជូនវគ្គបណ្តុះបណ្តាលពីបច្ចេក ទេសកសិកម្ម ផ្តល់ជូនស្រូវ ពូជ ដោយបានសហការជាមួយគម្រោងអង្គការដៃគូនានា ដើម្បីជួយទៅកាន់ប្រជា កសិករ តែដោយឡែកក្នុងឆ្នាំ ២០២១នេះ សកម្មភាពទាំង នេះ បានធ្វើឡើងនៅក្នុងរូបភាពតូចៗប៉ុណ្ណោះ ព្រោះតែការរីករាលដាលនៃជំងឺកូវីដ ១៩។ សំឡេង៖នៅក្នុងខេត្តសៀម រាបយើង បានចាប់ផ្តើមភ្ជួររាល់ធ្វើបានប្រហែលជាង២៥ភាគ រយហើយ ក្នុងរដូវវស្សា លើផែនការ១៨៩៧៣០ហិកតា ពេលមានភ្លៀងធ្លាក់គាត់បានត្រៀម ពូជ ត្រៀមជី សម្រាប់ការងារភ្ជួររាល់ និងព្រោះបណ្តើៗ ដើម្បីបានទិន្នផលល្អ ពេលព្រោះរួចរាល់ហើយ កសិករឧស្សាហ៍ទៅមើលស្រែផង ជាពិសេសមើលទឹក មើលស្មៅ ឬការភ្ជួររាល់ ធ្វើស្រែហ្នឹងឱ្យបានពីរទៅបីដង ហើយជ្រើសរើសពូជណាដែលត្រូវតាមទីផ្សារក្នុងតំបន់ ធ្វើឱ្យត្រូវតាមបច្ចេក ទេសនិងទទួលបានទិន្នផលខ្ពស់។

សូមជម្រាបផងដែរថា វិស័យកសិកម្មនៅក្នុងខេត្តសៀមរាបមានការរីកចម្រើនគួរជាទីមោទនៈ តាមការព្យាករណ៍ផ្ទៃដីប្រមូលផលស្រូវមានចំនួន ១៨៩,៣០០ហិកតា និងដំណាំរួមផ្សំមានចំនួន ៣៣,៧៨១ហិកតា។ ជាមួយគ្នានេះ ក្រសួងធន ធានទឹក និងឧតុនិយម បានអះអាងថា ដើមរដូវវស្សាឆ្នាំ ២០២១បានចូលមកដល់នៅសប្តាហ៍ទី ១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើនបង្គួរ នឹង អាចខ្ពស់ជាងមធ្យមភាគ ច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ ដែល មានភាពអំណោយផលដល់វិស័យកសិកម្ម៕

អត្ថបទទាក់ទង