ខ្មែរប៉ុស្ដិ៍ Close

    អភិបាលរងខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន ចុះកាយស្ដារអូរ បើកប្រព័ន្ធផ្លូវបង្ហូរទឹក

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 629
    អភិបាលរងខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន ចុះកាយស្ដារអូរ បើកប្រព័ន្ធផ្លូវបង្ហូរទឹកអភិបាលរងខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន ចុះកាយស្ដារអូរ បើកប្រព័ន្ធផ្លូវបង្ហូរទឹក

    ខេត្តព្រះសីហនុ៖ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគ្រប់គ្រងប្រព័ន្ធផ្លូវបង្ហូរទឹក បានមានប្រសាសន៏ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ លោកបានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន ចុះកាយស្ដារអូរ បើកប្រព័ន្ធផ្លូវបង្ហូរទឹកភ្លៀង នៅចំណុចខាងក្រោយអង្គការម្លប់តាបាង និងចំណុចស្ពាន អ៊ិលវី (LV) ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានការរំលោភចាក់ដី និងសង់សំណង់លើអូរធ្វើឲ្យផ្ទៃអូររួមតូចចង្អៀត រួមជាមួយនឹងការបោះសំរាមចោលក្នុងអូរផងនោះធ្វើឲ្យមានកកស្ទះលំហូរនៃទឹកភ្លៀង បង្ករឲ្យមានការជន់លិចផ្លូវ និងផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់សង្កាត់លេខ៤នេះ។

    លោកបន្ដថា គ្រាន់តែលើអូរ១នេះ សំណង់ផ្ទះអនាធិបតេយ្យមានរហូតដល់ជិត ២០០គ្រួសារ រួមទាំងកាកសំណល់សំរាមថង់ប្លាស្ទិច ដែលប្រជាពលរដ្ឋបោះចោលរាយប៉ាយធ្លាក់ចូលទៅក្នុងអូរ តាមចរន្តទឹកហូរផងនោះបណ្តាលឲ្យស្ទះផ្លូវទឹកហូរ និងបានបង្កជាការជន់លិចនៅពេលមានភ្លៀងធំម្តងៗ។ ចំពោះបញ្ហានេះក្រុមការងារនឹងបន្ដជំរុញការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងច្បាស់អំពីបញ្ហាប្រឈមនេះ ការបំផុសស្មារតីពីប្រជាពលរដ្ឋ ប្រធានក្រុម មេភូមិ ក្រុមប្រឹក្សាសង្កាត់ រដ្ឋបាលក្រុង និងរដ្ឋបាលខេត្ដឲ្យកំរើក ដើម្បីចូលរួមថែរក្សអូរ អនាម័យភូមិឋាន រស់នៅជាមួយភូមិស្អាត ទីក្រុងស្អាត សុខភាពល្អ។

    លោកបន្ថែមថា ដើម្បីរកវិធីដោះស្រាយ នូវបញ្ហាប្រឈមនេះ គណៈកម្មការក្រុមការងារ បានឲ្យអាជ្ញាធរមូលដ្ឋានភូមិ/សង្កាត់ចុះស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់សាល់ជាក់ស្ដែង ថាត្រូវដោះស្រាយគោលនយោបាយ ឬក៍ចាត់វិធានការរដ្ឋបាល។ តែបញ្ហាទាំងនេះត្រូវឆ្លងរបាយការណ៍ និងយោបល់គណៈបញ្ជាការឯកភាពខេត្ដរួមនិង កិច្ចប្រជុំជជែកពិភាក្សាដោះស្រាយជាមួយមន្ត្រី អង្គភាព ស្ថាប័នជំនាញសិន ចំពោះសំណង់ចាស់យូរហើយ ប៉ុន្ដែសំណង់ថ្មីៗ គឹហាមផ្ដាច់មិនឲ្យមានការសាង់សង់ឡើយ។

    ប៉ុន្ដែទោះជាយ៉ាងណាក៍ដោយគណៈកម្មការក្រុមការងារព្យាយាមរកដំណោះស្រាយប្រកបដោយសុខដុមរមនាជាមួយប្រជាពលរដ្ឋ ដោយខិតខំស្វែងរកអង្គការដែគូរដោះស្រាយរឿងលំនៅដ្ឋាន ជាពិសេសគឺអគ្គនាយកដ្ឋានលំនៅដ្ឋានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរបៀបគោលនយោបាយដីសង្គមកិច្ច ៕