ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ សហការជាមួយដៃគូ ដើម្បីដាក់ពង្រាយបណ្ដាញអ៊ីនធឺណិតល្បឿនលឿន ជូនដល់គ្រឹះស្ថានសិក្សាសាធារណៈ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 68
ក្រសួងអប់រំ សហការជាមួយដៃគូ ដើម្បីដាក់ពង្រាយបណ្ដាញអ៊ីនធឺណិតល្បឿនលឿន ជូនដល់គ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ សហការជាមួយដៃគូ ដើម្បីដាក់ពង្រាយបណ្ដាញអ៊ីនធឺណិតល្បឿនលឿន ជូនដល់គ្រឹះស្ថានសិក្សាសាធារណៈ

ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនវៀតធេល (ខេមបូឌា) រៀបចំដាក់ពង្រាយបណ្ដាញអ៊ីនធឺណិតល្បឿនលឿន ជូនដល់គ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីជំរុញការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្ពុជា។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំយុវជន និងក្រុមហ៊ុន វៀតធេល ខេមបូឌា បានចុះកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក្នុងវិស័យអប់រំ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត សម្រាប់ក្រសួងអប់រំ យុវជននិងកីឡា ដែលជាផ្នែកមួយក្នុងការលើកស្ទួយការអប់រំតាមប្រឌីជីថលនៅកម្ពុជា។

អ្នកនាំពាក្យរូបនេះបន្ដថា កិច្ចសហការនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពអប់រំនៅប្រទេសកម្ពុជាឲ្យបានគ្រប់កម្រិត ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដោយផ្ដោតសំខាន់លើការដាក់ពង្រាយប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន ជូនដល់គ្រឹះស្ថានសិក្សាសាធារណៈ និងការដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យសាលារៀន តាមសាលារៀនគោលដៅមួយចំនួន។

អត្ថបទទាក់ទង