ខ្មែរប៉ុស្ដិ៍ Close

    វិស័យផលិតកម្មស្វាយស្រស់ នឹងលើកកម្ពស់សេដ្ឋកិច្ចនិងទីផ្សារកម្ពុជា

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1848
    វិស័យផលិតកម្មស្វាយស្រស់ នឹងលើកកម្ពស់សេដ្ឋកិច្ចនិងទីផ្សារកម្ពុជាវិស័យផលិតកម្មស្វាយស្រស់ នឹងលើកកម្ពស់សេដ្ឋកិច្ចនិងទីផ្សារកម្ពុជា

    រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជឿជាក់ថា វិស័យផលិតកម្មស្វាយស្រស់ នឹងត្រូវបានលើកកម្ពស់ មានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារកម្ពុជា ជាបណ្តើរៗ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ។

    ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជា ចំនួន៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិន នាថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមនិងជឿជាក់ថា ព្រឹត្តិការណ៍នាពេលនេះ គឺជាការចាប់ផ្តើមជាផ្លូវការ នៃផលិត ផលផ្លែស្វាយស្រស់របស់កម្ពុជា នឹងត្រូវបានហូរចេញជាបណ្តើរ ដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេក ដែលកសិករ ម្ចាស់ចម្ការ និងអាជីវករ នឹងទទួលបានពីភាព ជោគជ័យដ៏ធំធេងនេះ។លើសពីនេះ វិស័យផលិត កម្មស្វាយស្រស់ នឹងត្រូវបានលើក កម្ពស់ និងមានតម្លៃផ្នែកសេដ្ឋ កិច្ច និងទីផ្សារជាបណ្តើរៗ ជាពិសេស នឹងស្រូបយកពល កម្មក្នុងស្រុកបានកាន់តែច្រើនថែមទៀត បង្កើតការងារ តម្លៃ បន្ថែម និងប្រាក់ចំណូល ។

    ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រុមហ៊ុន ម្ចាស់ចម្ការ ត្រូវសហការជាមួយ អគ្គនាយកដ្ឋានកសិកម្ម ដើម្បីអនុវត្តវិធានបច្ចេកទេស លក្ខ ខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន ធ្វើយ៉ាងណាឱ្យការនាំចេញផលិតផលផ្លែ ស្វាយស្រស់ ប្រកបដោយនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្ត ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យសម្រេចនូវសមិទ្ធផលថ្មីមួយនេះ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ឱ្យឈ្នះលើការវាយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩នេះ ហើយសូមឱ្យចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកាន់តែរឹងមាំ និងស៊ី ជម្រៅបន្ថែមទៀត។

    ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអំពាវនាវឱ្យវិស័យឯកជនចូល រួម និងសហការបានពេញ លេញគ្រប់ខ្សែច្រវាក់ផលិត កម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាស ដែលកំពុងមានក្នុងដៃឱ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរ ភាពផលិតកម្ម។ ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមទៀតថា កសិផលកម្ពុជាផ្សេងៗទៀត នឹងមានឱកាសបង្ហាញខ្លួន នៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែម ទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង៕

    អត្ថបទទាក់ទង