ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តកណ្ដាល គ្រោងបង្កើតមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ មួយកន្លែងបន្ថែមទៀតនៅក្រុងតាខ្មៅ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 28
រដ្ឋបាលខេត្តកណ្ដាល គ្រោងបង្កើតមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ មួយកន្លែងបន្ថែមទៀតនៅក្រុងតាខ្មៅ រដ្ឋបាលខេត្តកណ្ដាល គ្រោងបង្កើតមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ មួយកន្លែងបន្ថែមទៀតនៅក្រុងតាខ្មៅ

រដ្ឋបាលខេត្តកណ្ដាលគ្រោងបង្កើតកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ មួយបន្ថែមទៀតនៅវិទ្យាល័យវឌ្ឍណៈឈូងលាភ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

គម្រោងនេះបន្ទាប់ពីមានការកើនឡើងជាបន្តបន្ទាប់ នូវអ្នកដែលបានផ្ទុកមេរោគកូវីដ- ១៩ នៅក្នុងខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៤ ខែឧសភានេះ

បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ រៀបចំទីកន្លែងនេះ ឱ្យបានស័ក្តិសមជាកន្លែងសម្រា ប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ និងមានបន្ទប់អនាម័យឱ្យបានត្រឹមត្រូវ និងរៀបចំទីនេះឱ្យមានផាសុខភាព។ ជាមួយគ្នានេះ ត្រូវរៀបចំកងកម្លាំងការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ២៤ ម៉ោងលើ ២៤ ម៉ោង ខណៈមន្ទីរសុខាភិបាលខេត្ត រៀបចំក្រុមគ្រូពេទ្យជំនាញ និងសម្ភារសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩។

តាមការបញ្ជាក់របស់ឯក ឧត្តមអភិបាលខេត្ត បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២១ ខេត្តកណ្ដាលមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ១.៣៧៣នាក់ ដែលតួលេខនេះនៅតែបន្តមានការកើន ឡើងជាបន្តបន្ទាប់ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បង្កើតមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ថ្មីបន្ថែមទៀត នៅវិទ្យាល័យវឌ្ឍណៈឈូងលាភ៕

អត្ថបទទាក់ទង