ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនគ្រូសារអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧គ្រួសារ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 24
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនគ្រូសារអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧គ្រួសារ! ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនគ្រូសារអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧គ្រួសារ!

ទន្ទឹមជាមួយបេសកកម្មដ៏មមាញឹក ក្នុងយុទ្ធនាការរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយអនុវត្ត តាមមាគ៌ាដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរួមចំណែកបពេញ ការងារមនុស្សធម៌ ដោយបានចាត់ឲ្យក្រុមការងារនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់គ្រួសារអ្នកជំងឺកូវីដ-១៩ ចំនួន៤៧គ្រួសារ សរុប១១៧នាក់ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន បន្ទាប់ពីមានសមាជិក ក្នុងគ្រួសារពួកគាត់ វិជ្ជមានកូវីដ-១៩។ គ្រួសារនីមួយៗទទួលបាន ៖ អង្ករ០១ការ៉ុងទៅ០៤ការ៉ុង តាមចំនួនសមាជិកជាក់ស្តែង, មី០២កេស, ទឹកសុទ្ធ០២កេស, ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ, ត្រីខ០២យួរ និងឱសថជំនួយសុខភាព ម៉ាស់ ជែលចែកជូនទៅតាមចំនួនមនុស្សជាក់ស្តែង។ គ្រួសារទាំងអស់រួមមាន ៖

  • ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ១៥គ្រួសារ,
  • ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ០៨គ្រួសារ,
  • ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ១៧គ្រួសារ
  • ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ០២គ្រួសារ
  • ភូមិជ្រៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ០១គ្រួសារ
  • ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ០១គ្រួសារ
  • ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ០១គ្រួសារ
  • ភូមិ៧ សង្កាត់វាលវង្ស ខណ្ឌ៧មករា ០១គ្រួសារ
  • ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ០១គ្រួសារ ដែលត្រូវជាមិត្តភក្តិរួមជំនាន់សាលាបាក់ទូកជាមួយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង កំពុងធ្វើចត្តាឡីស័កនៅផ្ទះ និងបានទទួលថវិកាចំនួន ៤០ម៉ឺនរៀលបន្ថែមលើ អំណោយដែលបានចែកជូនដូចខាងលើ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចូលរួមរំលែកទុក្ខ និងចូលបុណ្យសពចំនួន២០ម៉ឺនរៀល ជាមួយគ្រួសារសព ឈ្មោះ ផាត់ ភិន ភេទប្រុស អាយុ៥១ នៅភូមិដំណាក់សង្កែ ដែលបានទទួលមរណៈភាពហើយ គ្រូពេទ្យធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ។

ក្នុងឱកាសនោះផងដែរ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមបន្តការ អត់ធ្មត់ និងសូមចូលរួមអនុវត្ត ឲ្យខាងតែបាន នូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ទាំងអស់គ្នា។

នេះមិនមែនជាលើកទី១ទេ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងបានរួមចំណែកបំពេញការងារមនុស្សធម៌ នៅក្នុងសង្គម ឧបត្ថម្ភស្បៀងអាហារនិងថវិកាដល់ពលរដ្ឋខ្វះខាតជាហូហែរ ជាពិសេស កន្លងមកលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភជាប្រចាំរាល់ខែមិនដែលខានមកជាច្រើនឆ្នាំ នូវអង្ករគ្រប់តាមតម្រូវការនិងថវិកាមួយចំនួន ជូនដល់គ្រួសារជួបការលំបាក ចាស់ជរាគ្មានទីពឹង ជិត២០គ្រួសារ គឺជួយឧបត្ថម្ភ រហូតដល់ថ្ងៃពួកគាត់ទទួលអនិច្ចកម្មអស់មួយចំនួន និងបានរួមចំណែកចូលបុណ្យសពគ្រប់ក្រុមគ្រួសារ ដែលមានសមាជិកទទួលមរណៈភាព ក្នុងសង្កាត់ព្រែកកំពឹស ដោយមិនប្រកាន់វណ្ណៈ សាសនា ឬនិន្នាកានយោបាយ ដែលក្នុង១បុណ្យសពចូលរួម ជួយថវិកា២០ម៉ឺនរៀល អង្ករ២ការ៉ុង ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ទឹកសុទ្ធ២កេស។ ហើយថ្មីៗនេះ ក្រុមការងាររបស់លោក ក៏បាននាំយក នូវគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ អតីត លោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ចំនួន៣គ្រួសារ ដែលជួបការខ្វះខាតក្នុងស្ថានការណ៍ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន០៤ការ៉ុង – មីចំនួន០២កេស – ទឹកសុទ្ធចំនួន០២កេស – ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ – ត្រីខចំនួន០៤យួរ និងថវិកាចំនួន៤០ម៉ឺនរៀល ផងដែរ៕

អត្ថបទទាក់ទង